រថយន្តហ៊ីយ៉ាន់ដាយពន្លះជាមួយម៉ូតូស្លាប់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនបានបុកជាមួយរថយន្តហុីយ៉ាន់ដាយចំពីមុខពេញទំហឹងបណ្តាលឲ្យបោកក្បាលស្លាប់មួយរំពេចកាលពីវេលាម៉ោង៩នឹង១០នាទីយប់ថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២០តាមបណ្តោយផ្លូវជាតិលេខ៣ស្ថិតក្នុងសង្កាត់ចោមចៅ៣ខណ្ឌពោធិ៍សែនជ័យ។

បុរសដែលបានស្លាប់មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេមានវ័យប្រមាណជាង៣០ឆ្នាំដោយជិះម៉ូតូម៉ាកHONDA Click ពណ៍សពាក់ស្លាកលេខភ្នំពេញ1IC-9672 និងពាក់អាវពណ៍ក្រហមខោជើងខ្លីចំណែករថយន្តហុីយ៉ាន់ដាយពាក់ស្លាកលេខភ្នំពេញ3C-8872 ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញបុរសខាងលើជិះម៉ូតូក្នុងល្បឿនយ៉ាងលឿនខណៈមកដល់ចំណុចកើតហេតុបានបុកជាមួយរថយន្តហុីយ៉ានដាយចំពីមុខពេញទំហឹងបណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមៗមួយរំពេចចំណែកម៉ូតូរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំរីឯម្ចាស់រថយន្តឃើញសភាពបែបនេះបានរត់គេចខ្លួនបាត់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុនិងបានទំនាក់ទំនងជំនាញឲ្យមកធ្វើការវាស់វែងយកវត្ថុតាងទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញចំណែកសាកសពសមត្ថកិច្ចស្រាវជ្រាវរកក្រុមគ្រួសារឲ្យមកទទួយកទៅធ្វើបុណ្យ៕ដោយសុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print