ភ្នំពេញ៖ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ និងស្ថាប័នកាំកុងត្រូលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ឡុង ស្រេង ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ បានចុះទៅឆែកឆេរ និងបង្ក្រាបទំនិញខុសច្បាប់នាំចូលពីប្រទេសវៀតណាមមកលក់នៅរាជធានីភ្នំពេញ ។
ករណីនេះបានធ្វើឡើងនៅកន្លែងលក់សំបុត្ររថយន្តក្រុងយីហោ ភ្នំពេញ-ហូជីមិញ ផ្ទះលេខ៤៨ ផ្លូវ១២៥ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយរកឃើញសាច់គោនាំចូលពីប្រទេសវៀតណាម៥២កេះ, សាច់ជ្រូកកិនហើយសម្រាប់ធ្វើប្រហិត៣កេះ, មេស្រាសជាង៦០កានដែលក្នុង១កានៗស្មើរ៣០លីត្រ ព្រមទាំងទំនិញជាច្រើនមុខទៀត ៕
ដោយ៖ ស រស្មី
...