នគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តឆ្មក់បង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែងក្នុងក្រុងស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ទីតាំងល្បែងស៊ីសងដុះស្លែមានបៀ អាប៉ោង បោះសេះ ខ្លាឃ្លោកខុសច្បាប់ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ដែលមានទីតាំងស្ថិតនៅភូមិរាជានុកូល សង្កាត់-ក្រុង-ខេត្តស្ទឹងត្រែង ត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តចុះឆ្មក់បង្ក្រាបធ្វើឱ្យក្រុមអ្នកលេងល្បែងនាំគ្នារត់គេចខ្លួនបាតជើងសព្រាត បន្សល់ទុកតែម៉ូតូនិងសម្ភារវត្ថុតាងមួយចំនួន។

សមត្ថកិច្ចបានឱ្យដឹងថា វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ម៉ូតូចំនួន ១១គ្រឿង, បៀចំនួន៨ហ៊ូ , គ្រាប់អាប៉ោង ២គ្រាប់ និងហាន់តោអាប៉ោងចំនួន១, កម្រាល, ចានទ្រអាប៉ោងចំនួន១ , គ្រាប់ឡុកឡាក់ក្រឡុកសេះចំនួន២ និង ហាន់តោសេះ១កម្រាល និងសេះ១៦, គ្រាប់ខ្លាឃ្លោកនិងកម្រាលចំនួន៤, តេឡេ បញ្ជាការលេងអាប៉ោងមួយគ្រឿង, លុយខ្មែរចំនួន ៧៣.៥០០រៀល, ភួយសម្រាប់ក្រាលលេងបៀ៣, ស្បែកជើងចំនួន១៤គូ រីឯក្រុមអ្នកលេងបានរត់គេចខ្លួនអស់ ។

បច្ចុប្បន្នវត្ថុតាងខាងលើត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកសាងសំណុំរឿងរៀបចំបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី៕
ដោយមាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print