ខេត្តព្រះសីហនុ : ថ្ងៃចន្ទ ៩កើត ខែអាសាឍ ឆ្នាំជូត ទោស័កពុទ្ធសករាជ២៥៦៤ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១០និង៣០នាទីព្រឹកកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានចុះបង្រ្កាបករណីរជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនមួយកន្លែងស្ថិតនៅចំណុចក្នុងផ្ទះក្បែរផ្លូវរថភ្លើងក្រោយផ្សារវាលរេញក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០២ នាក់ ១-ឈ្មោះ ស៊ុន ស្រីសរ ភេទ ប្រុស ស្រី អាយុ ២៩ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ២-ឈ្មោះ ជុំ សុធឿន ភេទ ប្រុស អាយុ ២៨ ឆ្នាំមុខរបរ កម្មករ ធ្វើនំប៉ាង់ មានទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ដកហូតបានម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ១១ កញ្ចប់(តូច) ទូរស័ព្ទ០១ គ្រឿង។
បន្ទាប់ពីឃាត់ខ្លួនរួចជនសង្ស័យទាំងពីរ នាក់ខាងលើបានសហកាជាមួយកម្លាំងសមត្ថកិច្ចបន្តទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ អ៊ុន វន្នី ភេទ ប្រុស អាយុ ៣៦ ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅវេលាម៉ោង១១ៈ៣០ នាទីចំណុចបន្ទប់ជួលក្រោយផ្នែកសឹករងស្រុកព្រៃនប់ស្ថិតក្នុងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ដោយដកហូតវត្ថុតាងរួមមានម្សៅក្រាមសថ្លាសង្ស័យសារធា(តុញៀនចំនួន ០៧ កញ្ចប់(ធំ) ទូរស័ព្ទដៃចំនួន ០២គ្រឿងនិងជញ្ជីងថ្លឹងចំនួន០១
បច្ចុប្បន្នជនសង្ស័យទាំងបីនិងវត្ថុតាងដែលដកហូតបានត្រូវបញ្ជូនមកកាន់អធិការដ្ថាននគរបាលស្រុកព្រៃនប់ដើម្បីកសាងសំណុំរឿងតាមនិតិវិធី៕ស សម