ប្រធានក្រុមសង្គ្រោះបន្ទាន់ នៅរដ្ឋធានីតេអុីរ៉ង់លោកPeyman Saberian បានឲ្យដឹងថា មានមនុស្សរងរបួសជាច្រើន ។ ជាមួយគ្នានេះសារព័ត៌មាន ISNA របស់អុីរ៉ង់បានបញ្ជាក់ថាមានមនុស្ស១៣នាក់ស្លាប់ ក្នុងការណីផ្ទុះខាងលើ ។
មកទល់ពេលនេះគេមិនទាន់ដឹងថា ផ្ទុះដោយសារអ្វីនោះឡើយ ការផ្ទុះកើតឡើងនៅថ្ងៃទី៣០ខែមិថុនា ហើយផ្សេងខ្មៅ គ្រប់ដណ្តប់នៅតំបន់ក្នុងតំបន់អាចមើលឃើញពីចម្ងាយ ។
សារព័ត៌មាន ISNA បានផ្សាយថា ការផ្ទុះនៅតំបន់ភាគខាងជើង រដ្ឋធានីតេអុីរ៉ង់ដោយមិនដឹងពីមូលហេតុ ។ចំណែកអ្នកនាំពាក្យក្រុមជួយសង្គ្រោះបន្ទាន់ លោក Tehran Jalal Maleki បាននិយាយទៅកាន់សារព័ត៌មានTasnim ថាហេតុការផ្ទុះឆេះខាងលើកើតចេញពី ទីតាំងសុខាភិបាលមួយកន្លែងនៅភាគខាងជើងទីក្រុងតេអុីរ៉ង់ ហើយកម្លាំងពន្លត់អគ្គិភ័យក៏បានទៅដល់កន្លែងកើតហេតុភ្លាមៗនោះដែរ។
កាលពីសប្តាហ៍កន្លងមក ក៏មានករណីផ្ទុះធ្វើឲ្យកក្រើក
តំបន់ភាគខាងជើងទីក្រុងតេអុីរ៉ង់ នៅជិតទីតាំងយោធា Parchin ប៉ុន្តែមិនបានប្រកាសពី មូលហេតុ ក៏ដូច ការផ្ទុះបង្ករឡើងដោយអ្វីនោះដែរ៕