ភ្នំពេញ ៖ ដូចពាក្យចចាមអារ៉ាមនៃការលេចមុខក្នុងផលិតកម្ម Galaxy Navatraមែន តារាចម្រៀង ខេម លេចមុខជាផ្លូវការហើយ ដោយចាប់ដៃគូច្រៀងបទចម្រៀងថ្មីជាមួយតារាចម្រៀងល្បីឈ្មោះក្នុងផលិតកម្មនេះតែម្តង គឺកញ្ញា តន់ ច័ន្ទសីម៉ា។
ចម្រៀង មានចំណងជើងថា “សុំមួយពេលមក” ជាបទទី១របស់តារាចម្រៀងមកពីខេត្តកំពង់ឆ្នាំង ខេម ព្រមជាបទដំបូងរបស់លោកជាមួយនឹងតារាចម្រៀងស្រីតន់ ច័ន្ទសីម៉ា។
តម្រុយនេះ បានកើតឡើងចាប់តាំងពីចុងឆ្នាំ ២០១៩ មកម្ល៉េះ ដោយសារតែកាលណោះ តារារូបនេះបានបង្ហាញពីទំនាក់ទំនងយ៉ាងជិតស្និទ្ធយ៉ាងចំហជាមួយនឹងឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាថៅកែផលិតកម្ម Galaxy Navatra រួមទាំងថ្នាក់ដឹកនាំខ្លះទៀតរបស់ផលិតកម្ម។ការប្រកាសនេះត្រូវបានធ្វើលើផេកផ្លូវការរបស់ផលិតកម្ម Galaxy Navatra ដោយបានបង្ហោះជូនដំណឹង រួមបទថ្មីតារាចម្រៀងឈ្មោះដើម ប៉ុន សុណារិន យ៉ាងដូច្នេះថា៖ «សូមស្វាគមន៍វត្តមានកំពូលតារាចម្រៀង ខេម មកកាន់គ្រួសារ Galaxy Navatra រីករាយស្តាប់កម្សាន្តបទ ” សុំមួយពេលមក ” ឆ្លើយឆ្លងដោយ ខេម & តន់ ចន្ទសីម៉ា និពន្ធទនុកច្រៀង៖ ឡេង ណាវ៉ាត្រា និពន្ធបទភ្លេង៖ Tempo Tris»៕ ដោយ វឌ្ឍនា