ខេត្តកំពង់ឆ្នាំង៖ ស្ត្រីម្នាក់រួមនឹងកូនតូចម្នាក់
ទៀត បានរងរបួសរលាកពេញខ្លួន ក្នុងហេតុការណ៍ឆេះប្រេងសាំង កាលពីវេលា
ម៉ោង៨និង៣៥នាទីព្រឹក ថ្ងៃទីថ្ងៃទី១ ខែ
កក្កដា ឆ្នាំ២០២០ នៅភូមិកំពង់បាស្រូវត្បូង ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់
ឆ្នាំង ។
ស្ត្រីរងគ្រោះឈ្មោះណែម ឡា អាយុ ៣៧ ឆ្នាំ និង កូនប្រុសម្នាក់ទៀតឈ្មោះសាំង គឹមស៊ន់ អាយុ៣ឆ្នាំ រស់នៅក្នុងភូមិ ឃុំខាងលើ ។ ក្រោយពេលកើតហេតុត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ភ្លាមៗ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមូលហេតុនៃការឆេះ ផ្តើមចេញពីបុរសជាប្តីកំពុងផ្សារដំបូលផ្ទះ ស្របពេលនោះមានគេមកទិញប្រេងសាំង ទើបស្រ្តីជាប្រពន្ធ
ចាក់សាំងវ៉ាល់លក់ឲ្យគេតែចៃដន្យពេលនោះកម្ទេចភ្លើងផ្សារដែកធ្លាក់ត្រូបណ្តាលឲ្យឆាបឆេះទាំងម្ដាយទាំងកូនដោយចំហាយសាំងតែម្តងតែអ្នកជិតខាងជួយពន្លត់ទាន់។
អ្នកជិតខាងលាន់មាត់ថា សំណាងដែរដែលសាំងចំនួន៣កាន និង សាំងដបតូចៗចំនួន៥០ដបទៀតទុកនៅឆ្ងាយ ពីកន្លែងផ្ទេរកុំអីអន្តរាយធំតែម្តង។
ប្រភពបានបញ្ជាក់ថា ដោយសាររបួសធ្ងន់ធ្ងរពេក កុមារារងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលមន្ទីរពេទ្យគន្ធបុប្ផាឯរាជធានីភ្នំពេញហើយ រីឯស្ត្រីជាម្ដាយសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង៕