ខេត្ដព្រះសីហនុ៖ កម្លាំងនគរបាល ខេត្ដព្រះសីហនុសហការជាមួយកម្លាំង នគរបាលខេត្ដកោះកុងតាមចាប់ជន សង្ស័យជាចោរប្លន់ម្នាក់ដែលបានធ្វើ សកម្មភាពប្លន់ផ្ទះប្រជាពលរដ្ឋកាលពី វេលាទៀបភ្លឺថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ នៅភូមិ៣ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្ដព្រះសីហនុ ។
ជនសង្ស័យដែលត្រូវបានកម្លាំង សមត្ថកិច្ចចម្រុះឃាត់ខ្លួន ខាងលើឈ្មោះ ធួន ភារម្យ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដជា បក្ខពួកក្រុមចោរប្លន់ហើយធ្លាប់ជាប់ ពន្ធនាគារតែមិនរាងចាល ។
ប្រភពពីមន្ដ្រីនគរបាលក្នុងប្រតិបត្ដិការខាងលើបានរៀបរាប់ឱ្យដឹងថា ជន សង្ស័យខាងលើគឺជាបក្ខពួកក្រុមចោរ ប្លន់ដែលបានធ្វើសកម្មភាពប្លន់ផ្ទះរបស់ឈ្មោះ ផុន អ៊ុន ភេទស្រី អាយុ៣៥ឆ្នាំ ដោយបានយកសម្ភារមួយចំនួនដូចជា ខ្សែកមាស១ខ្សែទម្ងន់៥ជី ទូរស័ព្ទដៃ និង របស់របរមួយចំនួនទៀតនៅចំណុចភូមិ៣ ឃុំទំនប់រលក ស្រុកស្ទឹងហាវ កាលពីថ្ងៃ ទី២២ ខែមករា ឆ្នាំ២០១៦ កន្លងទៅ។ ពេលនោះជនរងគ្រោះបានដាក់ពាក្យ បណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុក ស្ទឹងហាវទើបកម្លាំងបានស្រាវជ្រាវ រហូតឈានដល់ការតាមចាប់ខ្លួនជន សង្ស័យខាងលើ ។
ប្រភពបន្ដថា បន្ទាប់ពីស្រាវជ្រាវ ឃើញថាជនសង្ស័យបានរត់គេចខ្លួនចូលក្នុងទឹកដីខេត្ដកោះកុងទើបកម្លាំងបានស្នើទៅស្នងការដ្ឋានខេត្ដនេះដើម្បីសុំឱ្យមានការសហការពីនគរបាលមូលដ្ឋានហើយឈាន ដល់ការឃាត់ខ្លួនជនសង្ស័យតែម្ដង ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងសួរចម្លើយជនសង្ស័យរកបក្ខពួកបន្ដទៀតដើម្បី ចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់ ៕
ដោយ៖ ឆ្លាមសមុទ្រ