លោក ឃួង ស្រេង ចុះពិនិត្យគម្រោងធ្វើរបងថ្មនិង រៀបការ៉ូឡាជិត១គីឡូម៉ែត្រ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ពីស្ថានីយរទេះភ្លើងដល់ស្ដុបនាគវ័ន្ដ ខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពេញ៖  ដើម្បីលើកសោភ័ណ្ឌភាពរាជធានីភ្នំពេញឲ្យកាន់តែមានភាពស្រស់ស្អាតនិងមានសណ្ដាប់ធ្នាប់ល្អរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងរៀបចំស្ថាបនារបងថ្មជាមួយ នឹងការរៀបការ៉ូឡាលើចិញ្ចើមផ្លូវ

នៅមុខទីស្តីការគណៈរដ្ឋមន្ត្រីតាមបណ្តាយមហាវិថី សហព័ន្ធរុស្ស៊ី ដោយចាប់ពីការ៉ាសសាំងតូតាល់រហូត ដល់ស្តុបវត្តនាគវ័ន្ដ ខណ្ឌដូនពេញ ។ 

  ដើម្បីឱ្យគម្រោងនៃការរៀបចំរបងថ្មនិងរៀបការ៉ូឡា នេះដំណើរការទៅបានរលូននិងទទួលបានជោគជ័យនោះ នៅថ្ងៃទី ០២ខែកក្កដា ឆ្នាំ២០២០ នេះលោកឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ដ្រីជំនាញ ពាក់ព័ន្ធ និង អាជ្ញាធរខណ្ឌដូនពេញ និងមន្ទីរចុះពិនិត្យមើលស្ថានភាពជាក់ស្ដែង នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ដោយចុះជួបផ្ទាល់ជាមួយប្រជាពល រដ្ឋ ដែលមានលំនៅដ្ឋាន ប៉ះពាល់ ដោយស្នើឲ្យបងប្អូនប្រជាពលរដ្ឋ មានការយោគយល់ និងចូលរួមសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ជុំវិញគម្រោងស្ថាបនារបងថ្មមួយនេះឡើង ដោយហេតុថា កំណាត់ផ្លូវមួយនេះ មិនមានផ្លូវថ្មើជើងដើរទេ ដូច្នេះយើងនឹងធ្វើអោយមានចិញ្ចើមសម្រាប់អ្នកថ្មើជើងដើរអោយបានស្អាត សមជាទីក្រុងដែលជាបេះដូង នៃព្រះ រាជាណាចក្រកម្ពុជា។ ក្នុងចុះពិនិត្យស្ថានភាពនៅពេលនោះបងប្អូនប្រជាពលរដ្ឋក៏បានបង្ហាញ់ទឹកចិត្តស្រ លាញ់រាប់អាន យ៉ាងខ្លាំងចំពោះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងបានគាំទ្រជុំវិញគម្រោងខាងលើផងដែរ ។

    បើតាមការបញ្ជាក់ពី មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញដែលបានចុះទៅពិនិត្យទីតាំងខាងលើជាមួយ លោកអភិបាលរាជធានី បានបញ្ជាក់ឲ្យដឹងថា គម្រោងនៃការរៀបចំសាងសង់របងថ្ម នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទល់មុខនឹងទីស្ដីការគណៈរដ្ឋមន្ត្រីនេះរដ្ឋបាលរាជធានីភ្នំពេញគ្រោងធ្វើ ជាពីរដំណាក់កាលដោយតំណាក់កាលទី១ ចាប់ផ្ដើមអនុវត្តការដ្ឋានចេញ ពីតារាសាំងតូតាល់ដល់ផ្លូវR៦ (ស្តុបក្តាន់២)មានប្រវែង ៦៥០ម៉ែត្រកម្ពស់ ២ម៉ែត្រ ។ តំណាក់ការទីចាប់ផ្ដើមពីផ្លូវR៦ (ស្តុបក្តាន់២)នេះ រហូតដល់ទប់វត្តនាគវ័ន្តដែលមានប្រវែង៤៣៧ម៉ែត្រ។

  មន្ត្រីដដែលបានបញ្ជាក់ថា ការធ្វើរបងថ្ម ជាមួយនឹងការរៀបចំការ៉ូឡាសម្រាប់ថ្មើរជើងខាងលើនេះ លោក អភិបាលរាជធានីភ្នំពេញ ធ្វើឡើងដើម្បីលើកសោ ភ័ណ្ឌ ភាពរាជធានីភ្នំពេញ ឲ្យកាន់តែល្អប្រសើរដោយ សារតែផ្លូវសហព័ន្ធរុស្ស៊ី ជាផ្លូវមួយដែលភ្ញៀវជាតិនិងអន្តរជាតិឆ្លងកាត់រាល់ថ្ងៃ ដូច្នេះដាច់ខាតត្រូវតែរៀបចំផ្លូវនេះឲ្យមានសោភណ្ឌភាពនិងសណ្ដាប់ធ្នាប់ល្អប្រសើរ  ៕ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print