តារាចម្រៀងMiley Cyrus ប្រាប់ថានាងមានអារម្មណ៏ស្រងេះស្រងោចអស់រយៈពេល៦ខែ

ចែករំលែក៖

តារាចម្រៀង Miley Cyrus បានបង្ហើបឲ្យដឹងនៅក្នុងកិច្ចសម្ភាសន៏មួយថានាងមានអារម្មណ៏ស្រងេះស្រងោចអស់រយះពេល៦ខែមកហើយ បន្ទាប់ពីនាងវះកាត់បំពង់សំលេងរួចកាលពីខែវិច្ចកាមកម្លេះ។
​តារាងចម្រៀងវ័យ២៧ឆ្នាំដែលបានធ្លាប់បានបង្ហើបថានាងធ្លាប់ជក់កញ្ជា បាននិយាយថា “រឿងសំខាន់បំផុតដែលខ្ញុំត្រូវធ្វើនោះគឺនៅស្ងៀមមិននិយាយច្រើនដើម្បីឲ្យការវះកាត់បំពង់សំលេងរបស់ខ្ញុំបានជាសះស្បើយ។ ខ្ញុំទទួលការវះកាត់ដ៏ធំមួយការពីខែវិច្ចការឆ្នាំមុន ហើយខ្ញុំត្រូវការពេល៤សប្តាហ៏ មិននិយាយអ្វីសោះ ហើយពេលខ្ញុំចង់និយាយទៅកាន់នរណាម្នាក់ ខ្ញុំត្រូវការសសេរលើក្តាខៀន ឬធ្វើកាយវិការតែប៉ុណ្ណោះ។”
​នាង Miley Cyrusដែលតារាងសម្តែងផងដែរនោះ​ក៏បានបន្តថា “ខ្ញុំបានរស់នៅដោយភាពស្រងេះស្រងោចរយះពេល៦ខែ។ ដំបូងឡើយខ្ញុំគិតថាវាគ្រាន់តែជាការព្យាបាលការវិះកាត់នោះទេ ប៉ុន្តែខ្ញុំកាន់តែគិតច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃពិសេសគិតពីម្តាយរបស់ខ្ញុំតែម្តង។ ម្តាយរបស់ខ្ញុំត្រូវបានគេរើសយកមកជញ្ចឹម ហើយខ្ញុំក៏ទទួលអារម្មណ៏មិនស្បាយចិត្តដូចគាត់ដែរ។ ជីដូនជីតារបស់ខ្ញុំបានលែងលះគ្នាកាលពីឪពុករបស់ខ្ញុំនៅអាយុ៣ឆ្នាំ​ហើយឪពុករបស់ខ្ញុំត្រូវរស់ដោយខ្លួនឯង។ ចំណែកខ្ញុំវិញមានវិបត្តិគ្រួសារជាច្រើនដែរដូចជាគ្រឿងញៀន និងបញ្ហាសុខភាពផ្លូវចិត្ត។”
​Miley Cyrusបានគូសបញ្ជាក់ថាភាពស្រងេះស្រងោចនេះពិតជាបាននាំមកនូវ ស្លាកស្នាមអាឌិតមិនល្អសម្រាប់នាង។ នាងគិតថានាងពិតជាត្រូវការព្យាបាលពីសំណាក់គ្រូពេទ្យផ្នែកផ្លូវចិត្ត។


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print