គណបក្សប្រជាជនកម្ពុជាខណ្ឌច្បារអំពៅសាងសង់អគារថ្មីបន្ថែមមួយទៀត

ចែករំលែក៖

ភ្នំពេញ៖អគារថ្មីរបស់គណបក្សប្រជាជនកម្ពុជាខណ្ឌច្បារអំពៅនិងលេចចេញរូបរាងនាពេលដ៏ខ្លីខាងមុខនេះ  ដើម្បីបំពេញបន្ថែមអគាររបស់គណបក្សដែលមានស្រាប់ នេះជាផ្នែកមួយនៃវឌ្ឍនភាព របស់ខណ្ឌច្បារអំពៅ ។

     នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌច្បារអំពៅ ព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០  បានរៀបចំធ្វើពិធីសាសនា  ក្រុងពាលី  សុំម្ចាស់ទឹកម្ចាស់ដី ដើម្បីបុកគ្រីះចាប់ផ្តើមសាងសង់អគារថ្មី ក្រោមវត្តមានលោកស្រី ឡោក ខេង ប្រធានក្រុមការងារចុះជួយខណ្ឌច្បារអំពៅ , លោកអ៊ំ ម៉ារ៉េត ប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌ , លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ព្រមទាំងមានការចូលរួមពីលោក-លោកស្រីជាអភិបាលរងខណ្ឌ និងមន្ត្រីសាលាខណ្ឌជាច្រើនរូបទៀត ។

    លោកញាណ ច័ន្ទសោភា នាយករដ្ឋបាលសាលាខណ្ឌបានអោយដឹងថា  សំណង់អគារថ្មីរបស់គណបក្សប្រជាជនកម្ពុជាខណ្ឌច្បារអំពៅដែលចាប់ផ្តើមសាងសង់នេះមានកំពស់២ជាន់ មានទំហ៊ំ៨ម៉ែត្រ គុណនិង៨,៤ម៉ែត្រ គ្រោងចំណាយថវិកាជាង៥ម៉ឺនដុល្លារ ។  ការសាងសង់អគារថ្មីនេះគឺដើម្បីពង្រីកបន្ថែមអោយមានសាលប្រជុំធំទូលាយសម្រាប់ទទួលសមាជិកគណបក្សពេលមកប្រជុំម្តងៗ ។

     លោកនាយករដ្ឋបាលបានបន្តថា  ចំពោះប្រភពថវិកាក្នុងការសាងសង់បានមកពីសប្បុរសជនជួយឧបត្ថម្ភ  ហើយការសាងសង់អគារថ្មីនេះមិនកំណត់ពេលវេលានោះទេ  តែយ៉ាងក៏ដោយក្រុមការងារសាលាខណ្ឌ និងជំរុញក្រុមជាងសាងសង់អោយបានឆាប់រហ័សមិនអាចអូសបន្លាយពេលអោយនៅយូបានទេ  តែក៏ជួបនូវបញ្ហាប្រឈមខ្លះដែរព្រោះរដូវនេះជារដូវវស្សាភ្លៀងធ្លាក់ស្ទើរាល់ថ្ងៃ  អាចបង្អាក់ដំណើរការសាងសង់ 

    ក្នុងពិធីនេះដែរលោកស្រី ឡោក ខេង ប្រធានក្រុមការងារចុះជួយខណ្ឌច្បារអំពៅបានកោសរសើរលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅដែលបានគៀងគររកសប្បុរសជនជួយឧបត្ថម្ភជាសម្ភារៈ និងថវិកា ក្នុងការសាងសង់អគារថ្មីដើម្បីបំពេញបន្ថែមជាមួយអគារបស់គណបក្សដែលមានស្រាប់ អោយបានធំទូលាយសម្រាប់ទទួលសមាជិក  សមាជិការ របស់គណបក្ស ៕ ដោយ៖សណ្តោស

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print