មិនធម្មតាទេAdele ខំច្រៀងទម្រាំបានលុយ ដល់លែងលះ ខាតអស់១៥០លានដុល្លារ

ចែករំលែក៖

គួរឲ្យសោកស្តាយណាស់ ដែលតារាចម្រៀង​ Adele (អាដែល)បានខាតបង់ប្រាក់ដ៏សន្ធឹកសន្ធាប់រហូតដល់១៥០លានដុល្លារសហរដ្ឋអាមេរិក ក្រោយពីបានលែងលះជាមួយលោក Simon Konecki ចប់ស្រេចតាមផ្លូវច្បាប់រួចមក។

ដោយឡែក ការខាតបង់ដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ ត្រូវបានតុលាការ សុំឲ្យពួកគេពិភាក្សាគ្នាជាលក្ខណៈឯកជនវិញ​ ដោយគេបានប៉ាន់ស្មានបែងចែកទ្រព្យសម្បត្តិ ដែលមានដូចជាអាជីវកម្មព្រមទាំងបូករួមនឹង អចលនទ្រព្យផ្សេងៗផងដែរ។ដូច្នេះហើយ ហ្វេនៗរបស់តារាស្រីរូបនេះ បានសម្តែងនូវការសោកស្តាយចំពោះនាងផងដែរ ដែលខ្ញុំប្រឹងប្រែងរកលុយដោយទាំង ការលក់បទចម្រៀងនិង ទាំងការប្រគុំតន្រ្តីជាច្រើនប្រទេសផង ទើបអាចសន្សំលុយទាំងនេះបាន។ គួរបញ្ជាក់ថាដែរថា Adele (អាដែល)សម្រេចចិត្តលែងលះជាមួយនឹង លោក Simon Konecki ក្រោយពីបានរួមរស់ជាមួយគ្នាបានចំនួន៧ឆ្នាំរួចមក៕

សូមចូលមើលរូបភាពខាងក្រោម៖

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print