ប្រទះឃើញបុរសម្នាក់ដេកស្លាប់នៅក្រោមដើមចំបុីក្បែរក្តាន់ពីរ

ចែករំលែក៖

ភ្នំពេញ​៖ប្រទះឃើញបុរសម្នាក់ដេកស្លាប់នៅក្រោមដើមចំបុីហេតុការណ៍បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋនៅម៉ោង ៤ និង​៥០ នាទី​ល្ងាច ​ថ្ងៃអាទិត្យ ទី​៥ ខែកក្កដា ឆ្នាំ ២០២០ នៅក្នុង​សួន​ក្តាន់​ពីរ ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​ សមត្ថកិច្ចបានឲ្យដឹងថា សព​បុរស​ខាងលើ មិនសស្គាល់អត្តសញ្ញាណ គ្រាន់តែដឹងថា មានស្រុកកំណើត​នៅ​ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង​។​

​ប្រភពព័ត៌មាន​ពី​បងប្រុស​ម្នាក់ នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា រូបគាត់​បានឃើញ​ជន​រងគ្រោះ​ស្នាក់​នៅក្រោម​ដើម​ចំប៉ី​រយៈពេល​មួយអាទិត្យ​ហើយ​រួច​ឃើញ​គាត់​ដើរ​បាន និង​និយាយបាន​ធម្មតា​ទេ ស្រាប់តែ​នៅ​ម៉ោង ៤ ល្ងាច​នេះ មើលទៅ​គាត់​រៀងដូច​មិន​ស្រួល​ក៏បាន​ទាក់ទង​ខាង​សមត្ថកិច្ច​មូលដ្ឋាន ឲ្យ​ចុះមក​ពិ​និត្យដើម្បី​ហៅ​រថយន្ត​សង្គ្រោះ​ឲ្យ​មកជួយ​សង្គ្រោះបន្ទាន់​ស្រាប់តែ មួយសន្ទុះ​ក្រោយមក​ក៏​ផុតដង្ហើម​ស្លាប់​ភ្លាម​ទៅ​នៅកន្លែងកើតហេតុ។

​បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន ចុះមក​ដល់​រួច​ក៏​ទាក់ទង​ទៅ​ចៅសង្កាត់ ដើម្បី​យក​រថយន្ត​សា​ម៉ុ​យ ដឹក​សព​បុរស​ខាងលើ​ទៅ​វត្ត​ឫស្សី​សាញ់ ​យកទៅ​បូជា​តាម​ប្រពៃណី​៕ដោយ៖ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print