អធិការនគរបាលខណ្ឌបឹងកេងកងឃាត់ខ្លួនជនជាតិចិន៥នាក់ករណីបំផ្លិចបំផ្លាញ​ទ្រព្យសម្បត្ដិ​អ្នកដទៃ

ចែករំលែក៖

ភ្នំពេញ​៖ លោក​វរសេនីយ៍ទោ សុឹ​ម ពិសិដ្ឋ អធិកាអធិការនគរបាលខណ្ឌបឹងកេងកង ​ដឹកនាំ​កម្លាំង​ជំនាញ​​ស្រាវជ្រាវ និង​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ជា​ជន​ជាតិចិន​ចំនួន​០៥​នាក់​ក្នុងចំណោម​៦​នាក់ ពីបទ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្ដិ​អ្នកដទៃ (​បោក​តុ កៅអី បោក​កែវ​) នៅ​ម៉ោង ០៤​និង​៤០​នាទីរសៀលថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​លេខ​១៥៤ ផ្លូវ​ព្រះសីហនុ ភូមិ​៤ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។​

ការចុះឃាត់ខ្លួននេះដោយមាន​ការសម្របសម្រួល​ពី​លោក សាយ ណូ​រា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សមត្ថកិច្ច​ជំនាញ និង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​បឹង​កេងកង​ទី​១ ។

​លោក​វរសេនីយ៍ទោ សុឹ​ម ពិសិដ្ឋ អធិកាអធិការនគរបាលខណ្ឌបឹងកេងកង បានឲ្យដឹងថាជនសង្ស័យ​ចំនួន​៥ នាក់​នោះ​÷

1- ឈ្មោះ HUANG JINXIONG ភេទ ប្រុស អាយុ ២៩​ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ​: E69936870 ស្នាក់​នៅផ្ទះ ១៥៤ ផ្លូវ​ព្រះសីហនុ ភូមិ​៤ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​, មុខរបរ​កម្មករសំណង់ ។​

2- ឈ្មោះ HUANG YANFU ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ​: EA 2550158 ស្នាក់​នៅផ្ទះ​លេខ​១៥៤ ផ្លូវ​ព្រះសីហនុ ភូមិ​៤ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ មុខរបរ​កម្មករសំណង់ ។​

3- ឈ្មោះ HUANG DIXIONG ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ​: EC6670330 ស្នាក់​នៅផ្ទះ​លេខ​១៥៤ ផ្លូវ ព្រះសីហនុ ភូមិ​៤ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ មុខរបរ​កម្មករសំណង់ ។​

4- ឈ្មោះ HUANG KANGGUAN ភេទ​ប្រុស អាយុ 31 កាន់​លិខិតឆ្លងដែន​លេខ​: E68451337 ស្នាក់​នៅផ្ទះ​លេខ ១៥៤ ផ្លូវ ព្រះសីហនុ ភូមិ​៤ សង្កាត់ បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ មុខរបរ​កម្មករសំណង់។​

5- ឈ្មោះ YANG HOUSHNG ភេទ​ប្រុស អាយុ 27 ឆ្នាំ ជនជាតិ ចិន កាន់​លិខិតឆ្លងដែន​លេខ​: E85436407 ស្នាក់​នៅផ្ទះ​លេខ​១៥៤ ផ្លូវ ព្រះសីហនុ ភូមិ​៤ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​, មុខរបរ​កម្មករសំណង់ ។​

​កម្លាំង​ជំនាញ​កំពុង​បន្ត​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​បក្ខពួក​ដែល​នៅ​សេសសល់​ម្នាក់ទៀត ដើម្បី​នាំយកមក​ទទួលទោស​តាមផ្លូវ​ច្បាប់ ។

គួរបញ្ជាក់ផងដែរថារឿងរ៉ាវនៃការវាយបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃនេះបានកេីតឡេីងនៅម៉ោង២រំលងអាធ្រាតឈានចូលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០០ នៅ​ចំណុច​ភោជនីយដ្ឋាន​មួយ​ឈ្មោះ គូ​សាំង យៀន ផ្លូវ​ព្រះមុនីវង្ស សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ។

មូលហេតុនៃការវាយបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃគឺដោយសារមានទំនាស់ជាមួយអ្នកហូបអីនៅក្បែរនោះដែរ បន្ទាប់ពីវាយហេីយជនជាតិចិនទាំងនោះបានដេីរចេញពីកន្លែងបាត់ទៅ។

បច្ចុប្បន្ន​ជនសង្ស័យ កំពុងឃាត់ខ្លួនបណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង ដើម្បី​សាកសួរ និងនិងចាត់ការបន្តតាមនីតិវិធី៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print