អុីស្រាអ៊ែលបាញ់បង្ហោះផ្កាយរណបយោធាដោយជោគជ័យ

ចែករំលែក៖

ក្រសួងការពារជាតិអុីស្រាអ៊ែលបានប្រកាសឲ្យដឹងថាផ្កាយរណបOfek-16គឺជាផ្កាយរណបស៊ើបអង្កេតជំនាន់ថ្មីជួយដល់កម្លាំងទាហានបង្កើនសកម្មភាពតាមដានសត្រូវយ៉ាងល្អ។
ការបាញ់បង្ហោះផ្កាយរណបដោយប្រើប្រាស់កាំជ្រួចមីសីលShavit-2បញ្ចូនផ្កាយរណប Ofek-16នៅទីតាំងទាហានអាកាសនាព្រឹកថ្ងៃទី៦ខែកក្កដា។
រដ្ឋមន្រ្តីក្រសួងការពារជាតិអុីស្រាអ៊ែលលោកBenny Gantzបានបញ្ជាក់ទៀតថាកម្លាំងទាហានអុីស្រាអ៊ែលនឹងខិតខំអភិវឌ្ឍវិស័យការពារជាតិកាន់តែប្រសើរឡើងទប់ស្កាត់រាល់ការគំរាមកំហែងពីសត្រូវ ពិសេសគឺប្រទេសអុីរ៉ង់។
អុីស្រាអែលបានខិតខំអភិវឌ្ឍវិស័យយោធា ក្នុងពេលដែលរដ្ឋាភិបាល របស់នាយករដ្ឋមន្ត្រីណេតាន់យ៉ាហូគ្រោងពង្រីកទឹកដីកាន់តែធំក្រោមការជួយជ្រោមជ្រែងពីប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ៕ ដោយ៖ធីរីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print