បើករថយន្តបត់ឆ្លងផ្លូវមិនប្រយ័ត្នម៉ូតូបុកពេញទំហឹងរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តឡិចសុីស មួយគ្រឿងបត់ឆ្លងផ្លូវមិនប្រយ័ត្នត្រូវបានបុរសម្នាក់ជិះម៉ូតូបុកពេញទំហឹងបណ្ដាលឲ្យរងការខូចខាតទាំងសងខាងតែសំណាងល្អដែរដែលមិនបង្កឲ្យមានអ្នករងរបួស។
​ ប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះបានឱ្យដឹងថា​ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ យប់ថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២០នៅតាមបណ្តោយផ្លូវលេខ២៦១ កែងនឹងផ្លូវ លេខ២០៤ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

​ តាមប្រភពដដែលបានឲ្យដឹងទៀតថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តLEXUS RX330 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2AY-1272ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៦១ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងចូលមកផ្លូវ លេខ២០៤បានបន្តិចក៏មានម៉ូតូមួយគ្រឿងម៉ាកវ៉េសស៉្បាពណ៌សពាក់ស្លាកលេខភ្នំពេញ1IG-0913ជិះដោយបុរសម្នាក់ធ្វើដំណើរបញ្ច្រាសទិសគ្នាពីជើងទៅត្បូងចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុករថយន្តពីខាងមុខផ្នែកខាងស្ដាំពេញទំហឹងបណ្ដាលឲ្យរងការខូចខាតទាំងសងខាង។

​ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជិតកន្លះម៉ោងនៅតែមិនត្រូវគ្នាទៀតទើបសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅសមត្ថកិច្ចជំនាញឱ្យចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print