ភ្នំពេញ ៖ ក្រុមអ្នកព្យាករក្រសួងធនធានទឹក និងឧតុនិយមចេញសេចក្តីជូនដំណឹងបញ្ជាក់ពីស្ថានភាពធាតុអាកាសថា ចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២០ ភ្លៀងនឹងអាចធ្លាក់ពីតិចទៅមធ្យមនិងបង្គួរទៅតាមតំបន់នីមួយៗ ដោយសារតែខ្យល់មូសុងនិរតីបក់ក្នុងល្បឿនមធ្យម ជាមួយនឹងជ្រលងសម្ពាធទាបអូសបន្លាយលើព្រះរាជាណាចក្រកម្ពុជា ។
សេចក្តីជូនដំណឹងពីក្រុមការងារក្រសួងធនក្រសួងធនធានទឹកចុះថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០២០នេះណែនាំអោយ សាធារណជនត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលនឹងអាចកើតមានជាយថាហេតុ ។
សូមអានសេចក្តីជូនដំណឹងក្រសួងធនធានទឹកនិងឧតុនិយមដូចខាងក្រោមនេះ ៖
...