ក្លឹបកម្សាន្ត និងខារ៉ាអូខេ (KTV) ទាំង​អស់នៅរាជធានីភ្នំពេញ អនុញ្ញាត​ឲ្យ​បើក​ដំណើរការឡេីងវិញ​ ប៉ុន្តែ​ត្រូវ​ប្រែក្លាយទៅជាភោជនីយដ្ឋាន

ចែករំលែក៖

ភ្នំពេញ​ ៖​ លោក​ ឃួង​ ស្រេង​ អភិបាល​នៃ​គណ:អភិបាល​រាជ​ធានី​ភ្នំពេញ​ នៅ​ ថ្ងៃទី០៧ ខែកក្កដា​ ឆ្នាំ​២០២០នេះ​ បានចេញលិខិតមួយច្បាប់ជូនដំណឹងថា​ ម្ចាស់អាជីវកម្ម​ ក្លឹបកម្សាន្ត និងខារ៉ាអូខេ
ទាំងអស់ នៅរាជធានីភ្នំពេញ​ អនុញ្ញាត​ឱ្យ​បើកដំណើរការឡេីងវិញ ប៉ុន្តែ​ត្រូវ​ប្រែក្លាយទៅជាភោជនីយដ្ឋាន​ ។

លិខិត​ជូន​ដំណឹង​របស់លោក​ លោក​ ឃួង​ ស្រេង​ តម្រូវឲ្យ​ម្ចាស់អាជីវកម្ម​ទាំងអស់ត្រូវ​គោរព​ពីរចំណុច​ ១-ស្នើសុំលិខិត​អនុញ្ញាតអាជីវកម្ម តាមយន្តការច្រក​ ចេញចូលតែមួយ រាជធានីភ្នំពេញ​ និង២- គោរពឱ្យបានម៉ឺងម៉ាត់នូវវិធាននៃក្រសួងសុខាភិបាលក្នុងការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩និងវិធានសុវត្ថិភាព របស់ក្រសួងទេសចរណ៍។​

លោកបញ្ជាក់ក្នុង​សេចក្ដី​ជូនដំណឹង​ថា​ ដោយយោងតាមសេចក្តីប្រកាស​ព័ត៌​មានលេខ០៥ ប្រក ចុះថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីលទ្ធផលនៃសម័យ​ប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ។

លោក​ ឃួង​ ស្រេង​ អភិបាល​នៃ​គណ:​អភិបាល​រាជ​ធានី​ភ្នំពេញ​អះអាងថា​ ការ​អនុញ្ញាត​ឲ្យ​ម្ចាស់អាជីវកម្មក្លឹបកម្សាន្ត និងខារ៉ាអូខេទាំងអស់នៅរាជធានីភ្នំពេញ ដំណើរការ​ឡើង​វិញ​ គឺដើម្បីចូលរួមសកម្មភាពសេដ្ឋកិច្ច និងផ្តល់ការងារឡើងវិញ ៕​ ដោយ​ ៖​ ជាយក្រុង​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print