ខេត្តឧត្ដរមានជ័យ៖ យុវជនឈាមរាវម្នាក់ម្នាក់ខណ:ផឹកស៊ីជាមួយនារីរងគ្រោះហើយឃើញនាងស្រវឹងជូននាងទៅបត់ជើងតូច ឆ្លៀតឱកាសនាងស្រវឹងខ្លាំងក៏ចាប់នាងផ្តួលស្រាតសម្លៀកបំពាក់ចេញប៉ុនប៉ងរំលោភសេពសន្ថវ:តែមិត្តភក្តិឃើញទាន់បែកការណ៍ប្តឹងនគរបាលឲ្យចាប់ខ្លួន។
ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅភូមិគោកច្រេសសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។
សមត្ថកិច្ចនគរបាលក្រុងសំរោងបានឲ្យដឹងថានៅវេលាម៉ោង៨និង៤០នាទីយប់កើតហេតុមានប្រជាពលរដ្ឋទូរស័ព្ទប្ដឹងថាមានកើតករណីប្រទូស្តកេរ្តិ៍ខ្មាស ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ សួង ពេជ្រព្រៃវ័ន្ត ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិស្រម៉ ឃុំចុងកាល់ ស្រុកចុងកាល់ បានឆ្លៀតឱកាសធ្វើសកម្មភាព ដេកពោបពីលើខ្លួនជនរងគ្រោះឈ្មោះ ស.ក.ណ ភេទស្រី អាយុ ១៩ឆ្នាំ មានទីលំនៅ ឃុំគោកមន ស្រុកបន្ទាយអំពិល។ជនសង្ស័ុយបានដោះខោអាវខ្លួនឯងចេញអស់ ហើយបានស្រាតខោនារីរងគ្រោះចេញ ខណ:នាងមានសភាពស្រវឹងស្រាបៀរខ្លាំងលែងដឹងខ្លួនបម្រុងរំលោភសេពសន្ថវ: បន្ទាប់ពីពួកគេទាំងពីរនាក់បានទៅបត់ជើងតូចនៅក្រោមដើមស្តៅក្រោយផ្ទះកន្លែងកើតហេតុនោះ ។
ចំណែកសាក្សីឈ្មោះ ហួត ស្រីម៉ាច ភេទស្រី អាយុ ២៥ឆ្នាំ មានទីលំនៅកន្លែងកើតហេតុ, ឈ្មោះ ណុប ចំរ៉ុង ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅកន្លែងកើតហេតុ ឈ្មោះ រ៉ែម រស្មី ភេទស្រី អាយុ ១៦ឆ្នាំ មានទីលំនៅភូមិព្រៃវែង ឃុំគោកមន ស្រុកបន្ទាយអំពិល បានបំភ្លឺថា នៅម៉ោងប្រហែល ៨យប់ ពួកគេនាំគ្នាផឹកស្រាបៀរអស់ប្រហែល១កេស ហើយនារីរងគ្រោះក៏ស្រវឹង បានចូលទៅដេកក្នុងផ្ទះមុន ដោយមានឈ្មោះ សួង ពេជ្រព្រៃវ័ន្តនៅអង្គុយមើល ។ លុះនៅម៉ោងប្រហែល ៨និង៣០នាទី យប់ក៏បាត់នារីរងគ្រោះនិងឈ្មោះ សួង ពេជ្រព្រៃវ័ន្ត ពីក្នុងផ្ទះមិនដឹងទៅណា ។ ពេលនោះពួកខ្លួនក៏តាមរក ស្រាប់តែឃើញឈ្មោះ សួង ពេជ្រព្រៃវ័ន្ត ដែលមានខ្លួនស្រាតននលគោក កំពុងដេកពោបពីលើខ្លួននារីរងគ្រោះដែលឋិតក្នុងអាការៈស្រវឹងខ្លាំងមិនដឹងខ្លួន និងពុំមានស្លៀកខោ នៅក្រោមដើមស្តៅក្រោយផ្ទះ ក៏ផ្អើលឆោឡោតែម្តង។
ក្រោយកើតហេតុនិងទទួលបានពាក្យបណ្តឹងនេះភ្លាមកម្លាំងជំនាញ បានចុះដល់កន្លែងកើតហេតុ និងបាននាំជនសង្ស័យមកសួរនាំនិងធ្វើកំណត់ហេតុ។ នៅពេលនោះជនសង្ស័យបានឆ្លើយសារភាពថា រូបខ្លួនពិតជាបានឆ្លៀតឱកាសធ្វើសកម្មភាពដូចការរៀបរាប់របស់សាក្សីខាងលើមែន ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងសំរោង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕
ដោយ÷ប្រាថ្នា