កីឡាករប្រដាល់សេរីវង្ស ណយ ប្រកាសលាឈប់ពីប្រដាល់មកលក់ងៀតក្របី ដោយសារវាយយូរហើយល្បីតែឈ្មោះ គ្មានសល់អ្វី ខ្លាចពិការខានរកស៊ីចិញ្ចឹមកូន
ប្រិយមិត្តប្រាកដជាធ្លាប់ដឹងហើយពីភាពល្បីល្បាញរបស់កីឡាករប្រដាល់ វង្ស ណយ ដែលមានឈ្មោះល្បីល្បាញកក្រើកសង្វៀនធ្លាប់បានប្រកួតឈ្នះគូប្រកួតទាំងអ្នកប្រដាល់ជនជាតិខ្មែរខ្លួនឯងនិងអ្នកប្រដាល់បរទេសមិនចេះតិចនាក់នោះទេ តែស្រាប់តែកាលពីយប់ថ្ងៃទី១២ ខែកក្កដាកន្លងមកនេះគាត់បានបង្ហោះសារលើហ្វេសប៊ុកថាគាត់សុំលាឈប់ពីជីវិតជាអ្នកប្រដាល់វិញ ដោយសារតែគាត់អស់កម្លាំងវាយ ហើយខ្លាចពិការខានបានរកស៊ីចិញ្ចឹមកូន ដោយគាត់បានប្រកាសឲ្យបងប្អូនគាំទ្រងៀតក្របីរបស់គាត់វិញ។ កីឡាករប្រដាល់ វង្ស ណយ បានបង្ហោះសារដែលមានខ្លឹមសារដូចខាងក្រោមនេះ៖
« ខ្ញុំលាឈប់ពីប្រដាល់ហើយបងប្អូន ខ្ញុំវ៉ៃយូរណាស់ហើយល្បីតែឈ្មោះ គ្មានសល់អីទេ ពេលនេះខ្ញុំអស់កម្លាំងវ៉ៃទៀតហើយ ទើបខ្ញុំសម្រេចចិត្តឈប់វ៉ៃនៅពេលនេះ ព្រោះខ្លាចពិការខានបានរកស៊ីចិញ្ចឹមកូន ។បើខ្ញុំពិការទៅគ្មានអ្នកណាចិញ្ចឹមកូនខ្ញុំទេ (ជួយគាំទ្រងៀតក្របីខ្ញុំផង)»៕ស សម