ដាច់រឺម៉កក្រឡាប់ផ្ងារជើង ក្បាលបោលបុករថយន្ត១គ្រឿងទៀត បណ្ដាលឲ្យរបួស ២នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចមានមនុស្សប្រុសស្រីចំនួន ២នាក់រងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៍ព្រឺព្រួចមួយខណៈកំពុងធ្វើដំណើរច្រាស់ទិសគ្នា ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដាច់រឺម៉កក្រឡាប់ផ្ងារជើង ក្បាលរថយន្តបន្តបុករថយន្ត ១គ្រឿងទៀតខាងលើ បានកើតឡើងនៅវេលាម៉ោង៨ និង២០នាទី ព្រឹកថ្ងៃច័ន្ទ ៨រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤០.១៤១ ស្ថិតនៅភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មាននានាជុំវិញកន្លែងកើតហេតុ មុនដំបូងគេឃើញរថយន្ត ១គ្រឿងម៉ាក ដេវូ ពណ៏ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3F 2480 បើកបរដោយឈ្មោះ វង់ រក្សា ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិអូររំដួល ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមានជ័យ ធ្វើចរាចរណ៍ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់កន្លែងកើតហេតុស្រាប់តែដាច់រឺម៉កសណ្ដោងក្រឡាប់ផ្ងារជើងនៅផ្លូវ ចំណែកក្បាលរថយន្តបន្តទៅមុខ រេចង្កូតទៅបុករថយន្ត ១គ្រឿងទៀត បណ្ដាលឲ្យរងរបួសមនុស្សចំនួន ២នាក់ ។

ប្រភពខាងលើបន្តថា រថយន្ត ១គ្រឿងរងការខូចខាតម៉ាក សាំយ៉ុង ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 2I 7347 បើកបរដោយឈ្មោះ អ៊ុក រុន ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់(រងរបួស)ធ្វើដំណើរក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត និងអ្នករួមដំណើរឈ្មោះ ផល មាន ភេទស្រី អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់ភូមិ.ឃុំជាមួយគ្នា(រងរបួស) ។

ប្រភពដដែលបន្តទៀតថា ជនរងរបួសបញ្ជូនទៅព្យាបាល នៅមណ្ឌលសុខភាពអន្សាចំបក់ ដោយឡែក ៖ វត្ថុតាងទាំង ២គ្រឿងរក្សាទុកជាបណ្ដោះអាសន្ន នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលអន្សាចំបក់ ដើម្បីរងចាំធ្វើការដោះស្រាយជាក្រោយ ៕ ដោយៈ បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print