ក្រុមអាជីវករនៅតែបន្តលក់ដូរលើផ្លូវសាធារណៈជុំវិញផ្សារវាលយន្តមិនស្ដាប់តាមការណែនាំរបស់រដ្ឋបាលក្រុងស្វាយរៀងឡើយ

ចែករំលែក៖

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ប្រជាពលរដ្ឋដែលធ្វើដំណើរមកផ្សារវាលយន្ត ខេត្តស្វាយរៀង ដើម្បីទិញម្ហូបអាហារមានការរអ៊ូរទាំចំពោះក្រុមអាជីវករ មួយចំនួនដែលយកចិញ្ចើមផ្លូវធ្វើជាកន្លែងលក់ដូរគ្មានសណ្ដាប់ធ្នាប់ នាំឲ្យកកស្ទះចរាចរណ៍នៅចំណុចផ្លូវខាងលិចផ្សារបើទោះបីជារដ្ឋបាលក្រុងធ្លាប់ប្រើធម៌ក្ដៅយ៉ាងណាក៏ដោយ។

ពាក់ពន្ធ័ករណីខាងលើនេះលោក សរ សុដានី អភិបាលរងក្រុងស្វាយរៀង បានឱ្យដឹងថា ចំពោះការរៀបចំសណ្តាប់ធ្នាប់នៅផ្សារវាលយន្ត ក្រុងស្វាយរៀងនេះ អាជ្ញាធរបានធ្វើជាញឹកញាប់ណាស់មកហើយ ប៉ុន្តែក្រុមអាជីវករមិនសូវសហការជាមួយអាជ្ញាធរសោះ ដូច្នេះក្នុងនាមអាជ្ញាធរនឹងចាប់ផ្តើមប្រើធម៌ក្តៅហើយចំពោះអាជីវករទាំងឡាយណាដែលនៅតែបំពានយកផ្លូវសាធារណៈធ្វើជាកន្លែងលក់ដូរ។

លោកបានបញ្ជាក់យ៉ាងដូចនេះ បន្ទាប់ពីប្រជាពលរដ្ឋដែលធ្វើដំណើរមកផ្សារវាលយន្ត ខេត្តស្វាយរៀង ដើម្បីទិញម្ហូបអាហារមានការរអ៊ូរទាំចំពោះក្រុមអាជីវករមួយចំនួនដែលយកចិញ្ចើមផ្លូវធ្វើជាកន្លែងលក់ដូរគ្មានសណ្ដាប់ធ្នាប់ នាំឲ្យកកស្ទះចរាចរណ៍នៅចំណុចផ្លូវខាងលិចផ្សារ។

លោក សរ សុដានី បានបន្តថា រដ្ឋបាលក្រុងស្វាយរៀង សូមអំពាវនាវដល់បងប្អូន អាជីវករទាំងអស់ចូលរួមអនុវត្តតាមសេចក្ដីណែនាំរបស់រដ្ឋបាលសាលាក្រុង ដើម្បីឱ្យមានរបៀបរៀបរយ និងសោភណភាពផ្សារ និងក្រុងស្វាយរៀងយើងទាំងអស់គ្នាផងដែរ។

លោកបានបន្ថែមថា ក្នុងករណីដែលបងប្អូនប្រជាពលរដ្ឋ និងអាជីវករមិនចូលរួមអនុវត្តតាមខ្លឹមសារណែនាំនេះទេសមត្ថកិច្ចព្រមទាំងអាជ្ញាធរពាក់ព័ន្ធនឹងចាត់វិធានការរុះរើយកសម្ភារ និងទំនិញផ្សេងៗចេញពីទីតាំងដែលបានកំណត់ និងមិនទទួលខុសត្រូវរាល់ការខូចខាត និងការបាត់បង់អ្វីឡើយ៕ យឹម សុថាន

...

 

 

 

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print