នគរបាលសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យចាប់សាច់មាន់នាំចូលខូចគុណភាពជាង៧០០គ.ក្រ

ចែករំលែក៖

បន្ទាយមានជ័យ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យសហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែតរកឃើញសាច់មាន់ ឆ្អឹងមាន់ចំនួន៣ទីតាំងចំនួនជាង៧០០គីឡូក្រាមដែលនាំចូលតាមច្រករបៀងពីប្រទេសថៃមកស្តុកទុកដើម្បីចែកចាយកាលពីរសៀលម៉ោង ៣និង១៥នាទីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្សារត្រីក្បែរវិហារ ចាមស្ថិតក្នុងភូមិបាលិលេយ្យ១សង្កាត់- ក្រុងប៉ោយប៉ែត។

សមត្ថកិច្ចប្រាប់ថាទីតាំងទី១ ជាកម្មសិទ្ធិរបស់ឈ្មោះឈន់ ឈាន ភេទ ប្រុសអាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ    មុខរបរ លក់ដូរនៅចំណុចកើតហេតុ ទីតាំងទី២របស់ឈ្មោះរុន រ៉ាវី ភេទ ប្រុស អាយុ   ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងធ្វើធុងបាស់ ទីលំនៅបច្ចុប្បន្នភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតនិងទីតាំងទី៣របស់ឈ្មោះឆុនវ៉ាន់ថុល ភេទ ប្រុស អាយុ  ៣១ ឆ្នាំជនជាតិខ្មែរ មុខរបរលក់ទីលំនៅចំណុចកើតហេតុ។

 នៅក្នុងប្រតិបត្តិការបង្រ្កាបសាច់មានខូចគុណភាពនេះដឹកនាំដោយលោក យឹម នី នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានធ្វើការចុះឆែកឆេរ រកឃើញឆ្អឹងមាន់ ៤៥២គីឡូក្រាមនិងប្រហិត  ២៩៦គីឡូក្រាមសរុប  ស្មើ 748គីឡូក្រាម។

ករណីខាងលើលោកចាប សុផារិទ្ធស្នងការរងទទួលផែនបទល្មើសសេដ្ឋបញ្ជាក់តាមទូរសព្ទ័ល្ងាចថ្ងៃដដែលនេះថាឆ្អឹងមាន់និងប្រហិតដែលកម្លាំងលោកចុះបង្ក្រាបខាងលើនោះគឺខូចគុណភាពដោយសារពួកគាត់យកមកមិនបានដាក់ក្នុងទូទឹកកកក្លាសេ្សឲ្យបានត្រឹមត្រូវ

តាមស្តង់ដា ហើយចំពោះម្ចាស់ទាំងបីទីតាំងយើងមិនទាន់ដឹងថាត្រូវផាកពិន័យឬអប់រំណែនាំនោះទេដោយលោកធ្វើការសាកសួរដើម្បីកសាងសំណុំរឿង

បញ្ជូនទៅតុលាការ។ រីឯប្រហិតនិងឆ្អឹងមាន់ក្រោយ

ពីធ្វើកំណត់ហេតុរួចរាល់ឲ្យកម្លាំងរបស់លោកបានយកទៅដុតកម្ទេចចោលទាំងស្រុង៕ ដោយ÷វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print