​អគ្គលេខាធិការ​បក្ស​ង្វៀ​ន​ភូ​ត្រុ​ង​ធ្វើ​សន្និសីទ​ការ​សែត​បញ្ចប់​មហាសន្និបាត​លើក​ទី​១២

ចែករំលែក៖

​នៅ​ព្រឹក​ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០១៦​ ក្រោយ​មហាសន្និបាត​លើក​ទី​១២​នៃ​បក្ស​កុម្មុយនីស្ដ​វៀតណាម​ប្រកបដោយ​ជោគជ័យ​។​ លោក​ង្វៀ​ន​ ភូ​ត្រុ​ង​ ដែល​មាន​ បេក្ខភាព​ជ្រើសរើស​ឱ្យ​កាន់​តំណែង​អគ្គ​ លេខាធិការ​បក្ស​ដដែល​នោះ​បាន​ធ្វើ​សន្និសីទ​ការ​សែត​ដោយ​បាន​ជួប​ជាមួយ​អ្នក​សារព័ត៌មាន​ជាតិ​និង​អន្ដរជាតិ​ជា​ច្រើន​។​

​នៅ​ក្នុង​ស​ន្និ​សីត​ការ​សែត​នោះ​លោក​បាន​ថ្លែងអំណរគុណ​ដល់​អ្នក​សារព័ត៌មាន​ ទាំង​ក្នុង​នឹង​ក្រៅប្រទេស​ដែល​បាន​ផ្ដល់​ ព័ត៌មាន​ទាន់​ពេលវេលា​ដល់​មិត្ដ​អ្នក​ អាន​នៅ​គ្រប់​ទិស​ទី​ជួយ​ដល់​មហាសន្និបាត​ ប្រព្រឹត្ដ​ទៅ​ដោយ​ជោគជ័យ​។​ ក្រោយ​ រយៈពេល​៨​ថ្ងៃ​នៃ​កិច្ចប្រជុំ​មហាសន្និបាត​ប្រព្រឹត្ដ​ទៅ​ដោយ​ជោគជ័យ​បំផុត​ ។​

​ការ​សម្រេច​ជ្រើសតាំង​លោក​ ង្វៀ​ន​ ភូ​ត្រុ​ង​ ជា​អគ្គលេខាធិការ​បក្ស​កុ​ម្មុ​យ​ នី​ស្ដ​វៀតណាម​ជា​ថ្មី​នេះ​ត្រូវ​បាន​ក្រុម​អ្នក​សង្កេតការណ៍​មើលឃើញ​ថា​ជា​សេចក្ដី​សម្រេចចិត្ដ​មួយ​របស់​បក្ស​កុម្មុយនីស្ដ​ ដែល​ចង់​រក្សា​ទុក​តំណែង​បុគ្គល​ម្នាក់​ ដើម្បី​ឱ្យ​ដឹកនាំ​មាគ៌ា​នយោបាយ​បច្ចុប្បន្ន​របស់​បក្ស​កុម្មុយនីស្ដ​នៅ​លើ​វិស័យ​កំណែ​ ទម្រង់​សេដ្ឋកិច្ច​។​ ការ​ជ្រើសតាំង​ថ្មី​នេះ​នឹង​ត្រូវ​រង់ចាំ​ការ​អនុម័ត​ពី​សមាជ​បក្ស​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨​ ខែមករា​ ឆ្នាំ​ ២០១៦​ ។​

​លោក​ង្វៀ​ន​ ភូ​ត្រុ​ង​ (Nguyen​ PhuTrong)​ មាន​អាយុ​៧១​ឆ្នាំ​ នៅ​ថ្ងៃ​ពុធ​ ទី​២៧​ ខែមករា​ ឆ្នាំ​២០១៦​ ត្រូវ​បាន​ គណៈកម្មាធិការ​កណ្ដាល​បក្ស​ជ្រើសរើស​ជា​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ដ​វៀតណាម​ជា​ថ្មី​ទៀត​។​ នេះ​ជា​ការ​ជូនដំណឹង​ របស់​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​ VNA​ ។​ ការ​ជ្រើសតាំង​ថ្មី​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ដ្រី​ង្វៀ​ន​ តាន់​ហ្ស៊ុ​ង​ ដែល​ជា​បុគ្គល​ដ៏​មាន​ប្រជាប្រិយភាព​យ៉ាង​ ធំធេង​នៅ​ក្នុង​មតិ​សាធារណៈ​ ជា​ពិសេស​ នៅ​ក្នុង​មជ្ឈដ្ឋាន​អ្នក​កិច្ចការជំនួញ​បាន​ ដកខ្លួន​ចេញពី​ការិយាល័យ​នយោបាយ​។​

​លោក​ង្វៀ​ន​ ភូ​ត្រុ​ង​ គឺជា​បេក្ខជន​តែ​ ម្នាក់​គត់​របស់​ការិយាល័យ​នយោបាយ​ វៀតណាម​នៅ​ឱកាស​សមាជ​លើក​ទី​១២​ដែល​រៀបចំ​ឡើង​កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​ដើម្បី​រៀបចំ​ការ​ផ្លាស់​ប្ដូរ​សមាសភាព​ ថ្នាក់ដឹកនាំ​ទាំង​ក្នុង​បក្ស​និង​រដ្ឋាភិបាល​ សម្រាប់​រយៈពេល​៥​ឆ្នាំ​តទៅ​មុខ​។​

​នា​ពេល​នេះ​គេ​អាច​មើលឃើញ​រូបថត​ របស់​លោក​ ង្វៀ​ន​ ភូ​ត្រុ​ង​ ដែល​ក្នុង​ដៃ​ មាន​កាន់​បាច់ផ្កា​ចុះ​ផ្សាយ​នៅ​លើ​ទំព័​រវេ​ប​ សាយ​នៃ​កាសែត​ផ្លូវការ​វៀតណាម​VNA​ដែល​កាសែត​នេះ​បាន​ស​សេរ​លើកតម្កើង​ លោក​ថា​ សមាជិក​របស់​គណៈកម្មាធិការ​ កណ្ដាល​បក្ស​វៀតណាម​សូម​អបអរសាទរ​ ចំពោះ​ការ​ឡើង​កាន់​មុខ​តំណែង​ជា​ថ្មី​ទៀត​ របស់​លោក​ ង្វៀ​ន​ ភូ​ត្រុ​ង​ ។​ លោក​ង្វៀ​ន​ ភូ​ត្រុ​ង​ ដែល​ត្រូវ​បាន​មតិ​ទូទៅ​ស្គាល់​ថា​ ជា​អ្នក​អភិរក្សនិយម​ពិតជា​នឹង​ខិតខំ​ប្រឹង​ អនុវត្ដ​គោលនយោបាយ​របស់​បក្ស​កុ​ម្មុ​យ​ នី​ស្ដ​ជា​បន្ដ​ទៅ​មុខ​ដោយ​ឥត​ល្អៀង​ ជា​ ពិសេស​នៅ​លើ​វិស័យ​កំណែទម្រង់សេដ្ឋកិច្ច​និង​នយោបាយ​កា​ទូត​ឯករាជ្យ​មួយ​។​

​គួរ​កត់​សម្គាល់ថា​ លោក​ង្វៀ​ន​ ភូ​ត្រុ​ង​ ក៏​ជា​បុគ្គល​ម្នាក់​ដែល​មានការ​ស្និទ្ធស្នាល​ យ៉ាង​ខ្លាំងក្លា​ជាមួយ​ទីក្រុង​ប៉េ​កាំ​ង​តែ​គាត់​ ក៏​មិន​ពេញចិត្ដ​ដែរ​ចំពោះ​នយោបាយ​ មូលធន​របស់​សហរដ្ឋអាមេរិក​ ៕

ttxvn_20160128_tbtTrong
ttxvn_20160128_TBTpb

...

ប្រែសម្រួល៖ ម៉ែវ ​សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print