ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស៖ បានប្រាប់ឱ្យកងកម្លាំងសមត្ថកិច្ចចម្រុះនៅមូលដ្ឋាននីមួយ់ៗ ត្រូវពង្រឹងវិធានការការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀតសម្រាប់ឆ្នាំ. ២០១៦នេះ។
លោកបានថ្លែងបែបនេះក្នុងពិធីបើកសន្និបាតបូកសរុបការងារ និងលើកទិសដៅអនុវត្តន៍បន្តរបស់រដ្ឋបាលរាជធានី ភ្នំពេញ នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ លោក ប៉ា សុជាតិវង្ស៖ អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ៖ ថ្វីត្បិតតែកាលពីឆ្នាំមុន បទល្មើសព្រហ្មទណ្ឌមានការថយចុះក៏ដោយ ប៉ុន្តែអំពើ លួចឆក់ ប្លន់ក្នុងទីក្រុងហាក់មានការកើនឡើងគួរឱ្យកត់សម្គាល់។ លោកបញ្ជាក់ថា ៖បទល្មើសដែលបានកើតឡើង ទាំងនេះ កាន់តែមានសភាពស្មុគស្មាញពិបាកក្នុងការបង្ក្រាប ហើយភាគច្រើននៃជនល្មើសគឺជាមុខសញ្ញា ចាស់ ឬជាអតីតទណ្ឌិតដែលទើបត្រូវ បានដោះលែង។
លោកបានអះអាងថា៖ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងសង្គម កងកម្លាំងសមត្ថកិច្ចចម្រុះ ត្រូវបង្កើនការពង្រាយកម្លាំងចុះត្រួតពិនិត្យនៅកន្លែង ដែលមានសភាព ស្មុគស្មាញ ការអនុវត្តគោនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។ក្រៅពីនេះទៀត ត្រូវពង្រឹងកិច្ចសហការល្អរវាងកងកម្លាំងពន្ធនាគារ ដែលជាប្រតិបត្តិករជាមួយនឹង ស្ថាប័នតុលាការដែលជាស្ថាប័នអ្នកអនុវត្តន៍ច្បាប់។
ជាមួយគ្នានេះ ការគ្រប់គ្រងសភាពការណ៍ និងការបង្ក្រាប់បទល្មើសនានាក្នុងរាជធានីភ្នំពេញនេះ ជាចំនុចអាទិភាពក្នុងចំណោមបញ្ហាប្រឈមសំខាន់ៗទាំង១១ចំនុច ដែលដោះស្រាយ សម្រាប់ឆ្នាំ២០១៦នេះ ក្នុងនោះក៏មានផែនការពង្រឹងការគ្រប់គ្រងស្ថិតិប្រជា ពលរដ្ឋ ការរៀបចំសណ្តាប់ចរាចរណ៍ផ្លូវគោក ការគ្រប់ គ្រងចិញ្ចើមផ្លូវសាធារណៈ ការប្រឆាំងបទល្មើសគ្រឿងញៀន ការតបណ្តាញអគ្គីសនី ទឹក ការគ្រប់គ្រង សំរាម និងបញ្ហាផ្សេងៗជាច្រើនទៀត។
លោកបានរំលឹកថា ៖ នៅឆ្នាំ២០១៥ កន្លងទៅនេះ បទល្មើសព្រហ្មទណ្ឌបានកើត ឡើង៧៦៥លើក បើប្រៀបធៀប នឹងឆ្នាំ២០១៤ ថយចុះចំនួន៧៩ លើក ស្មើនឹង៩.៣៦ភាគរយ និងធ្វើឱ្យមនុស្សស្លាប់ចំនួន៤៣នាក់ របួស ១៩២នាក់។ ដោយឡែកសម្រាប់ការបង្ក្រាបបទល្មើសគ្រឿងញៀនវិញ មានការកើនឡើងយ៉ាងខ្លាំង គឺមាន រហូតដល់៤៦៣ករណី បើធៀបនឹងឆ្នាំ២០១៤ មានការកើនឡើងចំនួន២៥៥ករណី ឃាត់ខ្លួន មនុស្សបាន ចំនួន១២៦០នាក់៕
ដោយ៖ សំរិត