Update ៖ស្ត្រីម្នាក់យកកាំបិតអារមុខនិងអារដៃ ក្មេងស្រីអាយុ៥ឆ្នាំ ត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន​

ចែករំលែក៖

ភ្នំពេញ៖លោក​ គុជ​ គឹមឡុង​ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ ថ្លែងថា​ នៅល្ងាចថ្ងៃទី១៨​ ខែកក្កដា​ ឆ្នាំ២០២០​ នេះ​ ចៅក្រមស៊េីបសួរសាលាដំបូងរាជធានីភ្នំពេញ​ សម្រេចឃុំខ្លួនស្ត្រីម្នាក់ ដែលហ៊ានយកកាំបិតអារមុខនិងអារដៃ ក្មេងស្រីអាយុ៥ឆ្នាំ រងរបួសធ្ងន់ធ្ងរ ដេរជាង១០០ថ្នេរ ដាក់ពន្ធនាគារបណ្តោះអាសន្ន​ ។ 

ស្ត្រីរូបនេះ​ ត្រូវបានលោក​ សុក​ កែវបណ្ឌិត​ អយ្យការអម សាលាដំបូងរាជធានីភ្នំពេញ​ ចោទប្រកាន់ពីបទទារុណកម្មនិងអំពេីឃោរឃៅមានស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ​ តាមមាត្រា២១១នៃក្រមព្រហ្មទណ្ឌ​ ដែលកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី១០ឆ្នាំទៅ២០ឆ្នាំ​ ។ 

សូមបញ្ជាក់ថា ស្ត្រីជនដៃដល់ ឈ្មោះ លីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ បានឆ្លើយសារភាពថា នៅរសៀលថ្ងៃកើតហេតុពោលគឺ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ខ្លួនបានទៅទិញកូនកាំបិតនៅក្នុងផ្សារ រួចក៏ចាប់ក្មេងស្រីរងគ្រោះ អារមុខ ច្រមុះ និង ដៃ គឺ ជាការតបស្នង ដែលបានយកដុំថ្មគប់លើកូនប្រុសរបស់ខ្លួន ។

ស្ត្រីរូបនេះ សារភាពទៀតថា ខ្លួនខឹងខ្លាំងណាស់ដេកមិនលក់២យប់មកហើយ ដោយសារតែក្មេងស្រីរងគ្រោះ ធ្វើអោយកូនខ្លួនចេញឈាម ហើយត្រូវដឹងថា កូនខ្លួនធំឡើង នឹងក្លាយជាតារា ផងដែរ ។ ដូច្នេះ ខ្លួនសុំត្រឹមតែអោយក្មេងស្រីរងគ្រោះរូបនេះ ចេញឈាមវិញដូចជាកូនខ្លួន ដែរ ។

ក្មេងស្រីរងគ្រោះឈ្មោះ លាស់ ម៉ាវីលីយ៉ា អាយុ៥ឆ្នាំ រងរបួសផ្ទៃមុខ ច្រមុះ ក និង ដៃ ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ ៕

...

ដោយ៖ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print