គីម ជុងអ៊ុន ដឹកនាំកិច្ចប្រជុំស្តីពីយុទ្ធសាស្ត្រ​ ទប់ស្កាត់សង្គ្រាមបរមាណូ

ចែករំលែក៖

មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន​កាលពីថ្ងៃទី​១៨ខែកក្កដា​បានដឹកនាំកិច្ចប្រជុំ​ពិភាក្សាពីយុទ្ធសាស្ត្រ ទប់ស្កាត់​សង្គ្រាមបរមាណូ ។ ជាមួយគ្នានោះកូរ៉េខាងជើង​ក៏បាន​​ប្រកាសពីការផលិតគ្រាប់រំសេវ​ និងអាវុធទំនើបៗសម្រាប់បំពាក់ឲ្យកម្លាំងទាហានការពារជាតិ។
នៅក្នុងកិច្ចប្រជុំនោះមានការចូលរួមពីលោកRi Pyong Chol អនុប្រធានគណៈកម្មការមជ្ឈិម​និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត​។ សកម្មភាពខាងលើកើតឡើង​ខណៈភាពតានតឹងនៅលើតំបន់ឧបទ្វីបកូរ៉េកាន់តែឡើងកម្ដៅ។
សារព័ត៌មានកូរ៉េខាងជើង​KCNAនៅថ្ងៃទី​១៩ខេកក្កដា បានផ្សព្វផ្សាយនៅអត្ថបទពាក់ព័ន្ធកិច្ចប្រជុំគណៈកម្មការយោធាមជ្ឈិមបានប្រព្រឹត្តទៅ កាលពីថ្ងៃ១៨ខែកក្កដា ហើយនៅក្នុងជំនួបនោះ លោក គីម ជុងអ៊ុន ក៏បានអនុម័តផងដែរលើផែនការសំខាន់ៗមួយចំនួន​។
នេះគឺជាលើកដំបូងបំផុតដែលលោក គីម ជុងអ៊ុន បង្ហាញខ្លួនដឹកនាំកិច្ចប្រជុំជាសាធារណៈ ។ កាលពីដើមខែកក្កដា លោកគីម ក៏បានបង្ហាញខ្លួនពេលចូលរួមគោរពវិវិញ្ញាណក្ខន្ធ ឪពុក និងជីតា នៅវិមានក្នុងទីក្រុងព្យុងយ៉ាង​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print