កូនឈើ​២៥០០​ដើមត្រូវបានអាជ្ញាធរ​យកទៅ​ដាំ​ស្ដារ​ព្រៃ​ឡើងវិញនៅក្នុង​ឩ​ទ្យា​ន​ជាតិ​ព្រះ​បាទជ័យវរ្ម័ន​-​នរោត្តម ភ្នំ​គូលែន​

ចែករំលែក៖

​​ភ្នំពេញ​៖ អាជ្ញាធរជាតិអប្សរា បានប្រគល់កូនឈើចំនួន២៥០០ដើម ដែលមាន​ទាំង​ប្រភេទ​ឈើប្រណិីត និង​ឈើ​ធម្មតា ឱ្យទៅមន្ទីរ​បរិស្ថាន​ខេត្តសៀមរាប ដើម្បី​ដាំ​ស្ដារ​ព្រៃ​ឡើងវិញ នៅក្នុង​ឩ​ទ្យា​ន​ជាតិ​ព្រះ​បាទជ័យវរ្ម័ន​-​នរោត្តម ភ្នំ​គូលែន​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួងបរិស្ថាន នៅ​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២០​នេះ​។
យោង​តាម​របាយការណ៍​បាន​និយាយថា កូនឈើ​ទាំង​២៥០០​ដើម​នេះ មាន​កូនឈើ​គ្រញូង​៥០០​ដើម ធ្នង់​៥០០​ដើម បេង​៥០០​ដើម កកោះ​២៥០​ដើម និង​គគីរ​៧៥០​ដើម​។
​កាលពី​ថ្ងៃទី​៣ កក្កដា​កន្លងទៅ អាជ្ញាធរ​ជាតិ​អប្សរា ក៏បានផ្ដល់​កូនឈើ​ចំនួន​៣​ពាន់​ដើម​ម្ដង​រួចមកហើយ​ដល់​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប ក្នង​នោះ​មាន​ឈើទាល​៥០០​ដើម គគីរ​៧៥០​ដើម ធ្នង់​៥០០​ដើម គ្រញូ​ង​៧៥០​ដើម និង​បេង​៥០០​ដើម សរុប​ទាំង​ពីរលើក​មានចំនួន​៥,៥០០​ដើម​។
​នៅក្នុង​ឆ្នាំ​២០២០​នេះ អាជ្ញាធរជាតិ​អប្សរា​មាន​គោលដៅ​ចែក​កូនឈើ​ឱ្យបាន​១០​ម៉ឺន​ដើមដល់​សារ​ធារ​ណ​ជនយកទៅ​ដាំ​នៅតាម​សហគមន៍​សម្រាប់​បង្កើត​គម្រប​បៃតង​ដល់​បរិស្ថាន​។នេះបើតាម​ការបញ្ជាក់របស់លោក ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​អប្សរា ៕ស សម


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print