ភ្នំពេញ៖ប្រពន្ធដើមនឹងប្រពន្ធចុងឈ្លោះគ្នាឈានទៅដល់ការប្រើហឹង្សាវាយគ្នាទៅវិញទៅមក បណ្ដាលឲ្យប្រពន្ធចុង រងរបួសរងរបួសដេកននៀលដីស្រែកផ្អើលប្រជាពលរដ្ឋជាអ្នកដំណើរចោមរោមមើលពេញផ្លូវ។
ហេតុការណ៍នេះកើតឡើង នៅម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នៅនៅតាមបណ្តោយផ្លូវលេខ៥២៨ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពពីស្ត្រីជាប្រពន្ធចុងបានឲ្យដឹងថា ប្តីហេងស៊យរបស់គាត់មាន ឈ្មោះរស្មី អាយុ៣៨ឆ្នាំ មុខរបរមេកាសំណង់ បានយកគ្នាជាប្ដីប្រពន្ធ ដោយភូតថាគាត់គ្មានប្រពន្ធទេ ដោយរស់នៅជាមួយគ្នា បានជិតមួយឆ្នាំ ស្រាប់តែប្ដីហេងស៊យរូបនេះ បានដោះដៃចោលរូបនាង។ ប្រភពបន្តទៀតថា ដោយនាងជាប្រពន្ធចុងមិនអស់ចិត្ត ដោយនាងមានផ្ទៃពោះជាង២ខែផងនោះ ទើបនៅយប់កើតហេតុ រូបនាងបានមករកប្ដីហេងស៊យ ដើម្បីដោះស្រាយគ្នា ស្រាប់តែជួបប្រពន្ធដើមរបស់គាត់ នៅក្នុងការដ្ឋានសំណង់ ក៏ទាស់សំដីគ្នាឈានទៅដល់ប្រើអំពើហឹង្សា វាយតប់គ្នាបណ្ដាលរងរបួសទាំងសងខាង។
បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់កន្លែងកើតហេតុ បានសួរនាំរួចឲ្យស្ត្រីរងគ្រោះជាប្រពន្ធចុង ទៅដាក់ពាក្យបណ្ដឹង តែស្ត្រីរូបនោះ មិនព្រមទៅទេ គិតតែពីយំននៀលដី មួយសន្ទុះក្រោយមក សមត្ថកិច្ចបានលួងលោមស្ត្រីជាប្រពន្ធចុងឲ្យ ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់១សួរនាំបន្ត៕ជ្រោយពេជ្រ