នគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូរួចគេចខ្លួន៥ថ្ងៃទើបចាប់បាន

ចែករំលែក៖

ភ្នំពេញៈ ជនសង្ស័យម្នាក់ដែល លួចម៉ូតូបាន៥ថ្ងៃត្រូវ នគរបាលខណ្ឌឬស្សីកែវ ធ្វើការស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួននៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២០ វេលាម៉ោង ៦ព្រឹក នៅចំណុច ផ្លូវលេខ 907 ក្រុម ៤ភូមិ ទួលសង្កែ សង្កាត់ ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជនសង្ស៍យរូបនេះមានឈ្មោះ ឡុង មេសា ភេទប្រុស អាយុ ២០ឆ្នាំជនជាតិខែ្មរ មានទីលំនៅផ្លូវ រថភ្លើង ភូមិ ចុងខ្សាច់ សង្កាត់ទួលសងែ្ក១ ខណ្ឧឫស្សីកែវ (មានសារធាតុញៀន)។
ចំណែកជនរងគ្រោះឈ្មោះ អឺុម ឡាយម៉េង ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅ ផ្ទះជួល ផ្លូវ 907 ភូមិ ទួលសង្កែ សង្កាត់ ទួលសង្កែ១ រាជធានីភ្នំពេញ ។
សំភារះបាត់បង់រួមមាន ម៉ូតូ១គ្រឿងម៉ាកហុងដា ឃ្លីក ពណ៍ស ផ្លាកលេខ ភ្នំពេញ 1FH 3391 លេខតួរ+ម៉ាស៊ីន5205228។

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវបានឲ្យដឹងថា កាលពីថ្ងៃទី 17ខែ កក្តដា ឆ្នាំ២០២០ ម៉ោង 17និង45នាទីល្ងាច ជនរងគ្រោះបានជិះម៉ូតូមកទុកនៅចំណុចកើតហេតុខាងលើរួចភ្លេចដកកូនសោចេញពីម៉ូតូក៏ដើរចូលទៅក្នុងផ្ទះបាត់ស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូនោះបានរួចគេចខ្លួនបាត់។ជនរងគ្រោះបានមកដាក់ពាក្យ
បណ្តឹងបន្ទាប់ពីទទួលបណ្តឹងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវរហូតកំណត់បានមុខសញ្ញាឈានទៅធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់នៅថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០២០ វេលាម៉ោង៦ព្រឹក នៅចំណុចក្រុម១ ភូមិ បាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ យកមកធ្វើការសួរនាំនិងចាត់ការតាមនិតិវីធី ។

នៅចំពោះមុខផ្នែកជំនាញខណ្ឌប៉ុស្តិ៍ កំពុងសាកសួរយកចម្លេីយ បន្តស្រាវជ្រាវរកបក្សពួក និងមធ្យោបាយរបស់ជនរងគ្រោះមកវិញនិង កសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីអនុវត្តន៍តាមនីតិវិធីច្បាប់។សរស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print