ចាប់ខ្លួនជនបរទេសជួញដូរគ្រឿងញៀនកូកាអុីនជាង៣តោននៅកូស្តារីកា

ចែករំលែក៖

អន្តរជាតិ៖ តាមអ្នកសារព័ត៌មាន TTXVN​ដែលប្រចាំការនៅអាមេរិកកណ្តាលបានរាយការណ៍ព័ត៌មានថា កាលពីថ្ងៃទី​២០ ខែកក្កដា ក្រសួងសន្តិសុខជាតិកូស្តារីកាបានប្រកាសថា មានជនបរទេស​៨នាក់ត្រូវបានចាប់ខ្លួន​ពាក់ព័​ន្ធនឹងការដឹកជញ្ជូនគ្រឿងញៀន​ដល់ទៅ​៣,៣តោន​ប្រភេទកូកាអុីន​នៅតំបន់សមុទ្រ Caribe របស់ប្រទេសនេះ​។
ជាក់ស្តែងកាលពីថ្ងៃទី​១៩​ខែកក្កដា កម្លាំងការពារដែនសមុទ្រកូស្តា​រីកា បានសហការជាមួយកម្លាំងសន្តិសុខអាមេរិក និងកូឡុំប៊ី ចាប់បានជនជាតិកូឡុំប៊ី​៤នាក់ដែលដឹកជញ្ជូន​ទំនិញ៨៣កេស មានកូកាអុីនសរុប​២.០៩៣ កញ្ចប់ ដោយក្នុងកញ្ចប់នីមួយៗមានទម្ងន់ ១គីឡូក្រាម នៅតំបន់សមុទ្រ​ នៃទីក្រុងCahuita។ កាលពីថ្ងៃទី​១៨​ខែកក្កដាកម្លាំងទាហានកូស្តារីកា ក៏ចាប់បានជនជាតិកូឡុំប៊ី​៣នាក់ និងជនជាតិហុងគ្រីម្នាក់​ដែលបានប្រើប្រាស់ទូកល្បឿនលឿន​ដឹកជញ្ជូនគ្រឿងញៀន​១,២តោន​។
កូស្តារីកា គឺជាប្រទេសដែលមានភូមិសាស្ត្រ​ល្អ នៅកណ្តាលរវាងអាមេរិកខាងត្បូង​និងអាមេរិកខាងជើង​ ​ហើយប្រទេសនេះត្រូវបានគេចាត់ទុកថាជាឃ្លាំងស្តុកទំនិញ ឬក៏ជាទីតាំងកណ្តាលសម្រាប់ជួញដូរគ្រឿងញៀន​ ពីអាមេរិកខាងត្បូង ទៅកាន់អាមេរិកខាងជើងជាដើម។
ចាប់តាំងពីដើមឆ្នាំ ២០២០​មកទល់ពេលនេះ កម្លាំងសន្តិសុខកូស្តារីកា​​ចាប់បានគ្រឿងញៀនសរុប​ដល់ទៅ​២៦,៥តោន។ ចំណែកឆ្នាំ​២០១៩ គឺមានរហូដល់ទៅ​៣៩តោន ៕ដោយ៖ធី រីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print