ខេត្តមណ្ឌលគិរី : ដំរីចំណាស់មួយក្បាលត្រូវបានងាប់ដោយមិនទាន់ដឹងពីមូលហេតុ ឬអាចងាប់ដោយសារតែវាមានជំងឺខណៈដំរីមួយក្បាលនេះត្រូវបានគេឱ្យដឹងថាមានអាយុប្រមាណ៥០ឆ្នាំហើយ។ ការងាប់របស់ដំរីចំណាស់មួយក្បាលនេះបានធ្វើឱ្យម្ចាស់របស់វាដែលជាជនជាតិដើមភាគតិច “ព្នង” មានការសោកស្តាយស្រណោះយ៉ាងខ្លាំង។ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ស្ថិតនៅឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។
គួរបញ្ជាក់ផងដែរថា ដំរីខាងលើមានឈ្មោះថា ខាំឃឺន វាបានងាប់នៅចំណុចអូរប៉ាយ ភូមិពូរ៉ាពេត បច្ចុប្បន្នម្ចាស់របស់វាបានបោះតង់និងធ្វើបុណ្យឱ្យតាមប្រពៃណីជនជនជាតិដើមភាគតិច ”ព្នង”៕ស សម
...