ភ្នំពេញៈសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ លេីកឡេីងថាៈ សិក្ខាសាលា ស្តីពីការរៀបចំតំបន់ប្រវត្តិសាស្ត្រយោធា នាពេលនេះ ពិតជាមាន ន័យប្រវត្តិសាស្ត្រ សម្រាប់កងយោធពលខេមរភូមិន្ទ (ខ.ភ.ម) សំដៅពង្រីងពង្រីក ប្រៀបការពារជាតិ អធិបតេយ្យភាព បូរណ ភាពដែនដី នៃព្រះរាជាណាចក្រកម្ពុជា ។
ការលេីកឡេីងរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ដូច្នេះក្នុងសិក្ខាសាលា ស្តីពីការរៀបចំតំបន់ប្រវត្តិសាស្ត្រយោធា នាថ្ងៃពុធ ២កេីត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ត្រូវនិងថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២០នៅសាលប្រជុំអគ្គបញ្ជាការ ។
ក្នុងរបាយការណ៍សង្ខេបរបស់ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស សម្តេចពិជ័យសេនា អគ្គនាយក អគ្គនាយកដ្ឋាន នយោបាយ កិច្ចការបរទេស និងជាប្រធានក្រុមការងារ សាងសង់វិមានឈ្នះ ឈ្នះ លេីកឡេីងពីប្រតិបត្តិករណ៍នយោ បាយឈ្នះ ឈ្នះ នាំឱយជាតិទទួលបានសុខសន្តិ ភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាេសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី ព្រះរាជាណាចក្រកម្ពុជា ស្ថានិក នយោបាយ ឈ្នះ ឈ្នះ នាំមកនូវសុខសន្តិភាព ជាមគ្គុទេសន៍ឯក សំរាប់ប្រជាជាតិទូទាំងនគរ។
ក្នុងឱកាសនោះដែរ វាគ្មិនទាំងអស់លេីកឡេីង ពីការដឹកនាំ របស់ស្ថាប័ន កងឯកភាព ដែលឈរជេីងការពារទីតាំង ប្រកប ដោយការប្តេជ្ញាចិត្ត អនុវត្តន៍តាមបទបញ្ជា របស់ស្ថាប័នកំពូល នៃប្រជាជាតិនាបច្ចុប្បន្ននេះ ។
ក្នុងឱកាសនោះដែរ សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្រ្តី រដ្ឋ មន្រ្តីក្រសួងការពារជាតិលេីកឡេីង ពីការកសាង ហេដ្ឋារចនា សម្ព័ន្ធ (ខ.ភ.ម) ដេីម្បីបំរេីវិស័យការពារជាតិ សម្រាប់ជាតិខ្មែរទាំងមូលផងដែរ ៕ សុខដុម