ខេត្តពោធិ៍សាត់ ៖ នាព្រឹកថ្ងៃសុក្រ ៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញជាគណៈអធិបតីដ៍ខ្ពង់ខ្ពស់ប្រកាសមេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បន្ទាប់លោក ឧត្ដមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការចាស់ទទួលមណៈភាពនាថ្មីៗនេះ ។
ពិធីប្រកាសភារកិច្ចមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ខាងលើនេះ ធ្វើឡើងនៅសាលប្រជុំនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ស្ថិតនៅភូមិអូរស្ដៅ សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ ៕ ដោយៈ បុឹម ពិន
...