ខេត្តកំពង់ស្ពឺៈ មេៗតាមស្ថាប័នកងឯកភាពនៃកងយោធពលខេមរភូមិ ត្រូវចេះចាត់ចែង រៀបចំ ទុកដាក់ នាយទាហានជំនាញ ឱយចំគោលដល់ដៅ។ ចំពោះអ្នកជំនាញបច្ចេកទេស ឯកទេស ទេីបមានការរីកចម្រីន ក្នុងការកសាងធនធានមនុស្ស បំរេីសេច ក្តីត្រូវការ ដេីម្បីប្រសិទ្ធភាព ការងារជំនាញក្នុងពេលចាំបាច់។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ លេីកឡេីងដូច្នេះ ក្នុងឱកាសដែលលោកអញ្ជេី ញចូលរួមជាអធិបតី ក្នុងពិធីបិទនិងបេីកវគ្គ បណ្តុះបណ្តាល ជំនាញបច្ចេកទេស យោធាកម្រិតបរិញ្ញាបត្រ បឋម មធ្យម៧ ជំនាន់ និងពិធីបេីកវគ្គ ជំនាញបច្ចេកទេស យោធាកម្រិតបរិញ្ញា បត្រជំនាន់ទី ៦ ជំនាញបច្ចេកទេស យោធាកម្រិតមធ្យម ជំនាន់ទី ១២ ជំនាញគីមីសាស្ត្រ កម្រិត មធ្យមជំនាន់ទី៣ ជំនាញនាយទាហានសេនាធិការ បច្ចេកទេសជំនាន់ទី ១២ ជំនាញបេីកបរជួសជុលរថយន្ត ជំនាន់ទី ១៧ កាលពីថ្ងៃ សុក្រ ៤កេីតខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃ ២៤ ខែ កក្កដា ឆាំ្ន ២០២០ នៅភូមិទន្លេកន្ទិល ឃុំ-ស្រុកសំរោទង ខេត្តកំពង់ស្ពឺ ។ លោក ឧត្តមសេនីយ៍ឯក សូ សូច័ន្ទ នាយក វិទ្យាស្ថានបច្ចេក ទេសយោធាតេជោហ៊ុន សែន ឲ្យដឹងថាៈ វគ្គសិក្សាដែលត្រូវប្រារព្ធពិធីបិទនាថ្ងៃនេះមាន៧វគ្គគឺវគ្គបណ្ដុះ បណ្ដាលជំនាញបច្ចេកទេសយោធាកម្រិតបរិញ្ញាបត្រជំ នាន់ទី ៣ចំនួន ៣០ នាក់កម្រិតមធ្យមបច្ចេកទេសជំនាន់ទី ៨ ចំនួន ៣០ នាក់កម្រិ តមធ្យមគីមីសាស្រ្តជំនាន់ទី ២ចំនួន ៣០ នាក់កម្រិតបឋមជាប្រទេសជំនាន់ទី ១០ ទី ១១ ចំនួន ១៨០ នាក់នាយទាហានសេនាធិការបច្ចេកទេសជំនាន់ទី ១១ចំនួន ៦០នាក់និងបើកបរជួសជុលរថយន្តជំនាន់ទី ១៦ចំនួន ៦០ នាក់សរុបចំនួន ៣៩០ នាក់ ។ រី
លោកបន្តថា វគ្គសិក្សាដែលត្រូវបើកបន្តទៀតមានចំនួន៥វគ្គគឺៈបណ្ដុះបណ្ដាលជំនាញបច្ចេកទេសយោធាកម្រិតបរិញ្ញាបត្រជំ នាន់ទី ៦ ចំនួន ៣០ នាក់បណ្ដុះបណ្ដាលជំនាញបច្ចេកទេសយោធាកម្រិតមធ្យមជំនាន់ទី ១២ ចំនួន ៦០នាក់បណ្ដុះ បណ្ដា លជំនាញគីមីសាស្ត្រកម្រិត មធ្យមជំនាន់ទី ៣ ចំនួន៣០ នាក់បណ្ដុះ បណ្ដាលនាយទាហានសេនាធិការបច្ចេកទេសជំនាន់ទី ១២ ចំនួន ៦០ នាក់បណ្ដុះបណ្ដាលបើកបរជួស ជុលរថយន្តជំនាន់ទី ១៧ ចំនួន ៦០នាក់សរុបចំនួន ២១០ នាក់ដែលបាននិងកំពុងដំណើរ ការហ្វឹកហាត់បណ្ដើរមិនដើរតាមកម្មវិធីហ្វឹក ហ្វឺនមុនថ្ងៃបើកវគ្គនេះរួចហើយ។
សម្ដេចពិជ័យសេនាទៀបាញ់ បានផ្ដាំផ្ញើដល់កម្មសិក្សាការីទាំងអស់ថាៈ ថ្ងៃនេះជាថ្ងៃចុងក្រោយសម្រាប់ការសិក្សារបស់អស់លោក អ្វីដែលត្រូវសិក្សា អ្វីដែលបានជួបប្រទះក្នុងវគ្គ អស់ លោក បានជួបនិងឆ្លងកាត់ហើយ អ្វីដែលត្រូវបន្តនោះ គឺការយកចំណេះដឹងទៅប្រើប្រាស់ក្នុងភារកិច្ចតាមតួនាទីរៀងៗខ្លួននៅតាម កងឯកភាពប៉ុណ្ណោះ ។ ចំណេះដឹងដែលអស់លោកឆ្លងកាត់និងសិក្សាកន្លងមកមិនមានន័យថា យើងមាន ចំណេះ ដឹងគ្រប់គ្រាន់ទាំងអស់នោះទេ។ អ្វីដែលអស់លោកទទួលបានគ្រាន់តែជាទុនឬ ជាត្រីវិស័យសម្រាប់តម្រង់ទិសដល់ការអនុវត្តភារកិច្ចរបស់លោកតែប៉ុណ្ណោះ។ ដូចនេះ លុះ ត្រាតែយើងឆ្លង កាត់ការអនុវត្តជាក់ស្ដែងនិងដកពិសោធន៍ពីការងារជាបន្តបន្ទា ប់ទៀត ទើបជាចំណេះដឹងពិតប្រាកដរបស់យេីង។
សម្ដេចពិជ័យសេនាសង្ឃឹមថា ពេលអស់លោកត្រឡប់ទៅកាន់កងឯកភាពវិញពិតជាយក ចំណេះដឹងដែលបានហ្វឹកហ្វឺន រៀនសូត្រនៅទីនេះ យកទៅអនុវត្តដកពិសោធន៍ បង្កើនការ យល់ដឹងបន្ថែមក្នុងភារកិច្ចផ្ទាល់ខ្លួន ជូនកងឯកភាពនឹងទទួលបានទំនុកចិត្តពីថ្នាក់លើគ្រប់ជាន់ថ្នាក់ជាពុំខានឡើយ៕សុខដុម