ភ្នំពេញ៖ បុរសអនាថាម្នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅមុខមជ្ឈមណ្ឌលកំសាន្ត ” ម៉ារ៉ុកភ្លឹប ” ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងនៅវេលាម៉ោងជាង៧ និង៣០នាទីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦ ដោយមិនដឹងមូលហេតុ ។
បើតាមប្រភពព័ត៌មានពីម្ដាយជនរងគ្រោះឈ្មោះ លី ធីណា អាយុ៥៨ឆ្នាំ មុខរបរដើរសុំទាន បានប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ លី សៀន អាយុ៣២ឆ្នាំ មុខរបរសុំទាន ហើយបានលែងប្រពន្ធ៥ឆ្នាំមកហើយតែមានកូនប្រុស៣នាក់ ។ ប្រភពបន្តបានឲ្យដឹងថា នៅមុនពេលប្រទះឃើញសពជនរងគ្រោះខាងលើនេះ នៅព្រឹកព្រលឹមគេឃើញ ជនរងគ្រោះបាននៅមុខមជ្ឈមណ្ឌលកំសាន្ត ” ម៉ារ៉ុកភ្លឹប ” បានដើរទៅវិញទៅមក លុះមួយស្ទុះក្រោយមកជនរងគ្រោះក៏ដើរមកដេកនៅមុខមជ្ឈមណ្ឌលកំសាន្ត ” ម៉ារ៉ុកភ្លឹប ” តែមង្ដ មួយស្ទុះក្រោយមកដោយមានការសង្ស័យក៏ត្រូវបុរសសន្តិសុខម្នាក់ដែលយាមមុខកន្លែងកើតហេតុខាងលើក៏បានដើរទៅហើយបានដះនៅតែមិនងើបទៀត រួចបង្កឲ្យមានការភ្ញាក់ផ្អើលឡើងថាមានមនុស្សស្លាប់តែមង្ដ ។
បន្ទាប់មកសមត្ថកិច្ចមិនបានធ្វើកោសល្យវិច្ច័យនោះទេដោយដឹកសពប្រគល់ឲ្យសាច់ញាតិដឹកយកទៅធ្វើបុណ្យតាម វត្តច្បារអំពៅតែមង្ដ ៕
ដោយ៖ ស រស្មី