ភ្នំពេញ៖ បុរសម្នាក់មិនដឹងថាមានបញ្ហាអី្វបានមកឈរនៅលើបង្កាន់ដៃស្ពានជ្រោយចង្វាចង់លោតទឹកសម្លាប់ខ្លួនតែត្រូវបានកម្លាំងសមត្ថកិច្ចឃាត់។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១:០០ រសៀលថ្ងៃទី ២៥ ខែកក្កដាឆ្នាំ២០២០ស្ថិតនៅលើស្ពានជប៉ុន ក្នុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ដោយបុរសខាងលើយើងមិនស្គាល់អត្តសញ្ញាណនៅឡើយនោះទេ។
តាមប្រភពព័ត៌មានបឋមនៅនឹងកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសខាងលើបានឈរនៅលើបង្កាន់ដៃស្ពានដែលជាកន្លែងហាមឃាត់មិនដឹងថាបម្រុងលោតទឹកសម្លាប់ខ្លួនឬក៏យ៉ាងណានោះទេហើយកម្លាំងសមត្ថកិច្ចក៏បានមកដល់ទីតាំងកើតហេតុព្យាយាមលួងលោមពន្យល់ប្រាប់គាត់ក៏គាត់មិនស្ដាប់ដែរ ដោយបុរសខាងលើគាត់បានតបទៅកម្លាំងសមត្ថកិច្ចថាខ្ញុំចង់ឈរនៅទីនេះស្រេចតែខ្ញុំ ហេតុនេះហើយទើបកម្លាំងសមត្ថកិច្ចយករថយន្តនិងចាប់លើកបុរសខាងលើដាក់លើរថយន្តដើម្បីយកទៅប៉ុស្តិ៍ធ្វើការណែនាំតែម្ដង។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចយកបុរសខាងលើទៅប៉ុស្តិ៍ស្រះចកដើម្បីធ្វើការណែនាំនិងឱ្យគាត់ត្រឡប់ទៅផ្ទះវិញ៕ ដោយ៖រ៉ារ៉ា