បណ្ឌិតសឹង្ហបុរីបានសារភាពថាខ្លួនជាអ្នកស៊ើបការណ៍ចិននៅអាមេរិក

ចែករំលែក៖

លោក Jun Wei Yeo សញ្ជាតិសឹង្ហបុរីបានសារភាព​ ថា ខ្លួនបានប្រើប្រាស់តួនាទីជាអ្នកប្រឹក្សានយោបាយ នៅអាមេរិក ដើម្បី​ប្រមូលព័ត៌មានចារកម្មឲ្យប្រទេសចិន។
សារព័ត៌មាន​ Bloomberg បានដកស្រង់ប្រភពព័ត៌មានពី ក្រសួង​យុត្តិធម៌អាមេរិកបានឲ្យដឹងថា​ លោក Jun Wei Yeo បានសារភាពទៅកាន់តុលាការក្នុងទីក្រុងវ៉ាស៊ីនតោនថា លោក​បានផ្តល់ឲ្យចិននូវព័ត៌មាន​ដែលមានតម្លៃ ស្តីពី ជនជាតិអាមេរិក ដែលមានសិទ្ធនៅក្នុងការ ទទួលបានព័ត៌មាន​ សម្ងាត់​មានតម្លៃ ក្នុងនោះមានទាំងបុគ្គលិករដ្ឋាភិបាលនិងកម្លាំងយោធាផងដែរ​។
លោក Jun Wei Yeo បានសារភាពថា​ លោកបានធ្វើការ​នេះក្នុងអំឡុងឆ្នាំ​២០១៥ ដល់ឆ្នាំ​២០១៩ ។​ លោកក៏បានផ្តល់ប្រាក់ដល់បុគ្គលមួយចំនួន ដើម្បីសរសេររបាការណ៍ ដើម្បីផ្តល់ឲ្យអតិថិជននៅអាស៊ី តែតាមការពិតលោកបាផ្តល់ឲ្យក្រុមចារកិច្ច​ចិន​។
តាមសារព័ត៌មាន SCMP ​បានផ្សាយថា លោក​ Jun Wei Yeo អាយុ​៣៩ ឆ្នាំ​បានបង្កើតក្រុមហ៊ុន ក្លែងក្លាយនៅឆ្នាំ​២០១៨ ដើម្បីជ្រើសរើស​ បុគ្គលិក អ្នកដែលមានវិបត្តិសេដ្ឋកិច្ច។ បុគ្គលិកដែល​Jun Wei Yeo បានជ្រើសរើសមានអ្នក មន្ត្រីដែលមានបទពិសោធ​ ក្នុងគម្រោងផលិតយន្តហោះចម្បាំងF-35B ។ មន្ត្រីយោធាមានបទពិសោធនៅអាហ្វហ្គានីស្ថាន និងមន្ត្រីការបរទេសផងដែរ​។ នៅក្នុងអត្ថបទ របាយការណ៍ និមួយៗ នឹងទទួលបានប្រាក់​២ពាន់ដុល្លារ ។
លោក​Jun Wei Yeo ត្រូវបានចាប់ខ្លួននៅអាមេរិក​កាលពីខែវិច្ឆិកាឆ្នាំ​២០១៩ ហើយនឹងត្រូវកាត់ទោស នៅខែតុលា​ខាងមុខ​។ ការសារភាពទទួលទោស នាពេលនេះរបស់លោក​Jun Wei Yeo ក្នុងពេលដែលទំនាក់ទំនងរវាងអាមេរិកនិងចិនកំពុងតែតានតឹង ហើយអាចនឹងបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើង​៕ដោយ៖ធីរីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print