ឆក់ទូរស័ព្ទដៃពីនារីរូបស្អាតម្នាក់បានសម្រេច​តែត្រូវពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ចខណ្ឌចំការមន

ចែករំលែក៖

​ ភ្នំពេញ​ ៖​ ជនសង្ស័យ២នាក់​ត្រូវបានប្រជាពលរដ្ឋ​ចាប់ប្រគល់ឲ្យសមត្ថកិច្ចភ្លាមៗ​ បន្ទាប់ពីធ្វេីសកម្មភាពឆក់យកទូរស័ព្ទដៃពីនារីម្នាក់បានសម្រេច​ កាលពីវេលាម៉ោង៦​ និង៤០នាទីព្រលប់​ ថ្ងៃទី២៧​ ខែកក្កដា​ ឆ្នាំ​២០២០​ នៅតាមបណ្ដោយផ្លូវលេខ២៧១​ ក្នុងសង្កាត់ផ្សារដេីមថ្កូវ​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។

​ ជនសង្ស័យ​ទាំង២នាក់ដែលត្រូវឃាត់ខ្លួនរួមមាន៖​ ទី១​ -ឈ្មោះ​ កុល​ កែវ​ ភេទប្រុស​ អាយុ​១៥ឆ្នាំ​ មុខរបរ​នៅ​ផ្ទះ​ ស្នាក់នៅ​ភូមិ​ត្នោត​ជ្រំ សង្កាត់​បឹង​ទំពុន​២​ ខណ្ឌ​មាន​ជ័យ​ (ជាអ្នកបេីក​ម៉ូតូ​ )។ ទី២​- ឈ្មោះ​ ជាង​ ដេវិត​ ភេទប្រុស​ អាយុ​១៧ឆ្នាំ​ មុខរបរ​ជាង​បាញ់ថ្នាំ​ ស្នាក់នៅ​ភូមិ​ត្នោត​ជ្រំសង្កាត់​បឹង​ទំពុន​ ខណ្ឌ​មាន​ជ័យ​ (ជាអ្នក​ធ្វើ​សកម្មភាព​ឆក់)​ ។ ដោយឡែកនារីរងគ្រោះ​ មានឈ្មោះ​ ទី​ ទី​ អាយុ២១ឆ្នាំ​ មុខរបបលក់ផលិតផលអនឡាញ​ ស្នាក់នៅម្ដុំផ្សារចំការដូង​ ក្នុងសង្កាត់ដង្កោ​ ខណ្ឌដង្កោ​ ។

​ បេីតាមសម្ដីនារីរងគ្រោះបានប្រាប់ឲ្យដឹងថា​ មុនកេីតហេតុនោះ​ រូបនាងបានជិះPassApp ចេញពីផ្ទះនៅចំការដូង​ក្នងគោលបំណងទៅផ្លូវព្រះមុនីវង្ស​ ដោយឆ្លងកាត់ផ្លូវលេខ២៧១​ ខណៈមកដល់ចំណុចកេីតហេតុ​ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ខាងលេីជិះម៉ូតូមួយគ្រឿងម៉ាក​ស៊ុយហ្ស៊យគីនិច ពណ៌ស​ លាយខៀវ​ ពាក់ស្លាកលេខ​ភ្នំពេញ​ 1HX-5364 ធ្វេីដំណេីរមកពីក្រោយ​រួចឆក់យកទូរស័ព្ទដៃ​ពីដៃគាត់បានសម្រេច​ ។ គ្រានោះ​រូបគាត់ក៏ស្រែកថាចោរៗដេីម្បីឲ្យប្រជាពលរដ្ឋជួយដេញចាប់បាននៅសង្កាត់បឹងទំពុន២​ ខណ្ឌមានជ័យ​ រួចទាក់ទងទៅសមត្ថកិច្ចចុះមកវាយខ្នោះផងដែរ​ ។

​ ក្រោយមក​ សមត្ថកិច្ចប៉ុស្ដិ៍នគរបាលបឹងទំពុន២​ បានឃាត់ជនសង្ស័យទាំង២នាក់ខាងលេីប្រគល់ឲ្យសមត្ថកិច្ចប៉ុស្ដិ៍នគរបាលផ្សារដេីមថ្កូវ​ ដេីម្បីចាត់ការបន្តតាមនីតិវិធី​ ។ ចំណែកនារីរងគ្រោះក៏ទទួលបានទូរស័ព្ទពីសមត្ថកិច្ចវិញ​ និងដាក់ពាក្យបណ្ដឹងទៅលេីជនសង្ស័យទាំង២នាក់​ ដេីម្បីឲ្យសមត្ថកិច្ចជំនាញអនុវត្តតាមច្បាប់ផងដែរ​ ៕​ ដោយ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print