យុវជនម្នាក់ជិះម៉ូតូជែងរថយន្តកុងតឺន័រមិនផុតដួលចូលក្រោមរថយន្តអូសជាច្រេីនម៉ែត្រ

ចែករំលែក៖

ភ្នំពេញ​៖​ យុវជនម្នាក់ជិះម៉ូតូព្យាយាមវ៉ារថយន្តសណ្តោងកុងតឺន័រមួយគ្រឿងតែមិនផុតក៏ដួលខ្ទាតចូលក្រោយរថយន្តសំណាងល្អរបួសស្រាល​ កាលពីវេលាម៉ោង១០យប់ថ្ងៃទី២៧​ ខែកក្កដា​ ឆ្នាំ២០២០​ នៅចំណុចមុខផ្សារកាណាស៊ីធី​ តាមបណ្តោយផ្លូវចោមចៅ​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​ ហេីយរថយន្តបង្កបានអូសម៉ូតូជាប់ខាងក្រោមរថយន្តព្យាយាមបេីករត់រហូតមកដល់ចំណុចជិតនិងរង្វង់មូលចោមចៅទេីប​ ប្រជាពលរដ្ឋដេញឃាត់ចំណែកតៃកុងចុះរត់គេចខ្លួនបាត់។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តកុងតឺន័រមួយគ្រឿង​ ក្បាលពណ៍ខៀវ​ ពាក់ស្លាកលេខកំពង់ស្ពឺ3A 4449 បេីកបរតាមបណ្តោយផ្លូវចោមចៅក្នុងទិសដៅពីកេីតទៅលិចខណះមកដល់ចំណុចកេីតហេតុក៏មានម៉ូតូម៉ាកហុងដាឌ្រីមសង់​ស៊េរីឆ្នាំ២០១៩​ ពាក់ស្លាកលេខកំពង់ឆ្នាំង​1E 7339 បេីកបរដោយយុវជនម្នាក់ធ្វេីដំណេីរមកពីក្រោយព្យាយាមវ៉ាតែមិនផុតក៏ក្រឡាច់កង់ដួលខ្ទៀតម៉ូតូចូលក្រោយរថយន្តកិនអូសរហូតមកដល់ចំណុចជិតរង្វង់មូលចោមចៅទីប្រជាពលរដ្ឋដេញឃាត់បានចំណែកតៃកុងបានចុះគេចខ្លួនបាត់។

ក្រោយពេលកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុនិងទាក់ទងទៅជំនាញចរាចរណ៍រាជធានីដេីម្បីធ្វេីការវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករងចាំដោះស្រាយតាមច្បាប់៕ដោយ​ សុខាសែនជ័យ​និងផេង​ ភាព

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print