អាវុធហត្ថខេត្តស្វាយរៀងបញ្ចូ​ន​ជនសង្ស័យ​៣​នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​គ្រឿងញៀន​

ចែករំលែក៖

ខេត្តស្វាយរៀង ៖​ នៅព្រឹកថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២០ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀងបញ្ជូនជនសង្ស័យ៣នាក់ទៅតុលាការខេត្តស្វាយរៀងដើម្បីចាត់ការតាមច្បាប់ពាក់ព័ន្ធ​ករណីគ្រឿងញៀន​។

សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀងបានអោយដឹងថាជនសង្ស័យមានឈ្មោះទី១ហេង ភ​ន់  អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាងផ្សារដែក​ធ្វើ​រោងចក្រ ។​
២ឈ្មោះ ទឹម សុ​ទិ​ត្យ អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាងផ្សារដែក​ធ្វើ​រោងចក្រ​។​
និងទី៣-ឈ្មោះ រ៉ុ​ន រិត ភេទ​ប្រុស​អាយុ​២៧ ឆ្នាំ​ជនជាតិខ្មែរ មុខរបមុខរបរជាងផ្សារដែកធ្វើរោងចក្រដោយអ្នកទាំង៣មាន
​ទីលំនៅបច្ចុប្បន្នស្នាក់នៅការដ្ឋានសំណង់រោងចក្រស្ថិតនៅភូមិ​ព្រៃ​ផ្ដៅ សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ខេត្តស្វាយរៀង ។

ប្រភពបន្តថា កាលពីវេលា​ម៉ោង ៤និង៣០រសៀលថ្ងៃទី ២៥ ខែកក្កដា​ឆ្នាំ ២០២០ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាវិត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ខាំ ណាន មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​បាវិត បានចុះបង្ក្រាបបាននៅ​ចំណុច​ការដ្ឋាន​សំណង់​រោងចក្រ​ស្ថិតនៅ​ភូមិ​ព្រៃ​ផ្ដៅ សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ខេត្តស្វាយរៀង បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន៣នាក់រួមទាំង
ដកហូត​វត្ថុតាង​សរុប​រួមមានៈ​
ម្សៅក្រាមពណ៌សថ្លាចំនួន ០១ កញ្ចប់ មាន​ទម្ងន់ ១.៩៩ ក្រាម​(​គិត​ទាង​សំបក​វិច​ខ្ចប់​)
ទូរស័ព្ទដៃចំនួន៤គ្រឿង​
ដាវសាំម៉ូរៃចំនួ៥ ដើម​
សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print