សណ្ឋាគារទីក្រុងដាណាង បញ្ជុះតម្លៃបន្ទប់ស្នាក់នៅដល់ភ្ញៀវទេសចរណ៍​ជាប់គាំងដោយកូវីដ១៩

ចែករំលែក៖

ក្រុមហ៊ុនអាកាសចរណ៍នានា ត្រូវលុបរាល់ជើងហោះហើរចេញចូលទៅក្រុងដាណាង ប្រទេសវៀតណាម ធ្វើឲ្យអ្នកដំណើរ ជាង​៣០០នាក់ ត្រូវជាប់គាំងនៅទីក្រុងរម្មណីយដ្ឋានឆ្នេរសមុទ្រមួយនេះ​។ សណ្ឋាគារនៅទីក្រុងនេះ បានប្រកាសបញ្ចុះតម្លៃដល់ភ្ញៀវដែលបានជាប់គាំង ដោយសារតែការបិទទីក្រុង។
ភ្ញៀវទេសចរណ៍​មកពីតំបន់ផ្សេងៗ​ទៅកម្សាន្តនៅទីក្រុងដាណាង​ តាំងពីថ្ងៃទី​២៣ ខែកក្កដា ហើយគ្រោងវិលត្រឡប់ទៅផ្ទះវិញនៅថ្ងៃទី​២៨ខែកក្កដា។ ប៉ុន្តែជើងហោះហើរចេញ-ចូលទីក្រុងដាណាង​ត្រូវបានបិទចាប់ពីយប់ថ្ងៃទី ២៧ ខែកក្កដា​ ធ្វើឲ្យគម្រោងដំណើរកម្សាន្តនានាត្រូវជាប់គាំង​។
សណ្ឋាគារ​ ទាំងអស់នៅក្នុងទីក្រុងដាណាង​ទទួលបានការបញ្ចុះតម្លៃដល់ទៅ​ពាក់កណ្តាល ដើម្បីសម្រួលដល់ភ្ញៀវទេសចរណ៍​មិនអាចវិលត្រឡប់ទៅផ្ទះវិញ​។
លើសពីនេះទៅទៀត ភ្ញៀវដែលកក់បន្ទប់សណ្ឋាគាររួចរាល់ ប៉ុន្តែមិនបានទៅកម្សាន្តនៅទីនោះ ក៏ត្រូវបានម្ចាស់សណ្ឋាគារសងប្រាក់កក់វិញ១០០ភាគរយផងដែរ។​
ពាក់ព័ន្ធករណីឆ្លងកូវីដ​១៩ នៅទីក្រុង​ដាណាង គិតដល់វេលាម៉ោង ១៨ ថ្ងៃទី​២៨ខែកក្កដា តាមរបាយការណ៍របស់មន្ទីរប្រយុទ្ធប្រឆាំងកូវីដ​១៩​​ទីក្រុងដាណាងបានឲ្យដឹងថា មានអ្នកឆ្លងថ្មីបន្ថែម​៧ករណីទៀត ធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសវៀតណាមកើនឡើងដល់​៤៣៨​នាក់៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print