ក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកផ្ទុកវីរុសកូវីដ-១៩ ថ្មី ចំនួន៧នាក់ និង ព្យាបាលជាសះស្បើយចំនួន៧នាក់

ចែករំលែក៖

ភ្នំពេញ៖កម្ពុជាបានរកឃើញអ្នកផ្ទុកវីរុសកូវីដ-១៩ ថ្មី ចំនួន៧នាក់ និង ព្យាបាលជាសះស្បើយចំនួន៧នាក់ ។ នេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ នេះ ។

ទន្ទឹមនេះ អ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួនសរុប៧៧នាក់ និង អ្នកសម្រាកព្យាបាលនៅបន្ទប់ដោយឡែកក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា ជាស្ត្រីចំនួន២នាក់ ។

សូមបញ្ជាក់ថា នាពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចផ្អាកជាបណ្តោះអាសន្ន នូវជើងហោះហើរពីប្រទេសម៉ាឡេស៊ី និង ឥណ្ឌូនេស៊ី មកកាន់កម្ពុជា ដែលគេរំពឹង ថា ការរកឃើញថ្មីបន្ថែមទៀត នឹង អាចកាត់បន្ថយ ព្រោះវីរុសកូវីដ-១៩ នៅកម្ពុជា មិនមែនរកឃើញក្នុងសហគមន៍ ទេ តែជាការនាំចូលពីក្រៅប្រទេស ៕ដោយ៖ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print