សមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមឃាត់ខ្លួនជនសង្ស័យ៤នាក់ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន

ចែករំលែក៖

កំពង់ចាម : នាថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០២០ វេលាម៉ោង​ ១២.០០នាទី​ ស្ថិតក្នុង​ភូមិក្តីថ្ក ឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ​​ ​ខេត្ត​កំពង់ចាម​ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តសហការជាមួយជំនាញស្រុកស្រីសន្ធរដឹកនាំដោយលោកវរសេនីយ៍ទោស្រី​ សុគន្ធ​ នាយការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្ត បានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន​ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន០៤នាក់(ស្រី​​០១នាក់)​៖
១-ឈ្មោះ​ខាត់​ យ៉េម​ ភេទស្រី​ អាយុ​៦០​ឆ្នំា​ សញ្ជាតិ​ខ្មែរ​ នៅភូមិក្តីថ្ក​ ឃុំប្រាំយ៉ាម​ ស្រុកស្រីសន្ធរ​ ខេត្តកំពង់ចាម​។
២-ឈ្មោះ​លីម​ ឆេងហ៊ុយ​ ភេទប្រុស​ អាយុ​២០ឆ្នំា​សញ្ជាតិ​ខ្មែរ​ នៅភូមិស្វាយម៉ូ​ ឃុំព្រែកដំបូក​ ស្រុកស្រីសន្ធរ​ ខេត្តកំពង់ចាម​។
៣-ឈ្មោះ​ពៅ​ ប៊ុននី​ ភេទប្រុស​ អាយុ​៣១ឆ្នំា​ សញ្ជាតិ​ខ្មែរ​ នៅភូមិរការទ្វា​ ឃុំព្រែកពោធិ៍​ ស្រុកស្រីសន្ធរ​ ខេត្តកំពង់ចាម​។
៤-ឈ្មោះ​គីម​ អានពេជ្រ​ ភេទប្រុស​ សញ្ជាតិ​ខ្មែរ​​ អាយុ​២១ឆ្នំា​ នៅភូមិតាំងក្រាំង​ ឃុំជីបាល​ ស្រុកស្រីសន្ធរ​ ខេត្តកំពង់ចាម​។
ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន: ម្សៅក្រាមពណ៍ស​សង្ស័យ​ជាថ្នាំញៀនចំនួន២០កញ្ចប់​(ធំ០១កញ្ចប់)​ ទូរស័ព្ទចំនួន​០៤គ្រឿង​ ម៉ូតូ​ចំនួន​០២គ្រឿង​ កាំភ្លើង​កែឆ្នៃចំនួន០២ដេីម​ ដាវចំនួន០២ដេីម​ សម្ភារៈ​វេចខ្ចប់មួយចំនួនធំ។
​ បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញបាននាំមកការិយាល័យដើម្បីធ្វើការស្រាវជ្រាវនិងកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕ស សម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print