សមត្ថកិច្ចនគរបាលប៉ុស្តិ៍គោកឃ្លាង ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ករណីប៉ុនប៉ងលួចម៉ូតូ

ចែករំលែក៖

ភ្នំពេញ: សមត្ថកិច្ចនគរបាលប៉ុស្តិ៍គោកឃ្លាង ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ករណីប៉ុនប៉ងលួចម៉ូតូ កាលពីម៉ោង១០ និង១០នាទថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចតាមផ្លូវបេតុង ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ០៣នាក់ទី១-ឈ្មោះ យ៉ៅ ហាក់ អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិបូរី១០០ខ្នង់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (មានសារធាតុញៀន) ទី២-ឈ្មោះ ធឿន ឆេង អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះជួល ភូមិបូរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (មានសារធាតុញៀន) ទី៣-ឈ្មោះ សន ប៊ុន អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះជួល សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) ។

សម្ភារ:ដកហូត ប្រដាប់កាច់សោរម៉ូតូ០១ សម្រាប់ និងម៉ូតូ០១គ្រឿង ម៉ាកស្មាស់ ពណ៌ខ្មៅ ផលិតឆ្នាំ២០១២ ពាក់ផ្លាកលេខ កណ្តាល 1A-4859 ។
បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print