ពលរដ្ឋធ្វើដំណើរតាមបណ្ដោយផ្លូវជាតិ លេខ៥៧ពី  ប៉ៃ លិនទៅព្រុំបានរិះគន់ រថយន្តយក្សធុនធំ១គ្រឿងដឹកសម្រាមយកមកបោះចោលនៅក្បែរចិញ្ចើមផ្លូវ

ចែករំលែក៖

 

ខេត្តប៉ៃលិន ៖ ពលរដ្ឋដែលជាអ្នកធ្វើដំណើរ នៅតាមបណ្ដោយផ្លូវជាតិ៥៧ មានការឆ្ងល់នឹងបានរិះគន់ ទៅលើម្ចាស់រថយន្តយក្សធុនធំ១គ្រឿង ដែលដឹកសម្រាម សំបកការ៉ុងកន្ទក់ រហែករយ៉េរយ៉ៃ និងសំបកដប យកទៅបោះចោលនៅក្បែរចិញ្ចើមផ្លូវ ធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ។

ហេតុការណ៍ម្ចាស់រថយន្តខ្នាតធំ បើកបរដឹកសម្រាមយកទៅបោះចោលនៅក្បែរចិញ្ចឹមផ្លូវនេះបានកើតឡើងកាលពីវេលាម៉ោង ១១និង៤៥នាទីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅ ក្បែរជ្រោះមរណ:ផ្លូវទៅព្រុំដែន តាមបណ្តោយផ្លូវជាតិលេខ៥៧ ក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្ត ប៉ៃ លិន ។

បើតាមប្រភពព័ត៌មានពីពលរដ្ឋ ដែលធ្វើដំណើរនៅតាមដងផ្លូវជាតិខាងលើ បានរៀប រាប់ឱ្យដឹងថា÷រាល់ថ្ងៃ គេសង្កេតឃើញមានរថយន្ត១គ្រឿង ម៉ាកហ្វុយសូ ពណ៌ស ពាក់ស្លាកលេខ តាកែវ3A-0594ដែលម្ចាស់មិនស្គាល់អត្តសញ្ញាណ រួមជាមួយនឹងព្រូម្នាក់ បើកបរក្នុងទិសដៅពីលិចទៅកើត លុះដល់កន្លែងស្រឡះល្អ និងគ្មានមនុស្ស ក៏ស្រាប់តែពួកគេឈប់រថយន្តនៅខាងស្តាំដៃ មើលមុខមើលក្រោយឆ្វេងស្ដាំ ក៏ចុះបើកទ្វារទ្រុងផ្នែកចំហៀង ដោយគេស្មានតែម្ចាស់រថយន្ត និងព្រូ នាំគ្នាឈប់បត់ជើងតូចលុះក្រឡេកមើលទៅស្រាប់តែឃើញពួកគេទាញសំរាមចេញពីក្នុងទ្រុងរថយន្ត ដូចជា សម្បកការ៉ុងកន្ទក់ និងសម្បកដប ទម្លាក់ពីលើរថយន្តបោះចោលទៅលើស្មៅក្បែរចិញ្ចើមផ្លូវតែម្តង ។

ប្រភពបន្តទៀតថា÷ការបោះចោលសម្រាមបែបនេះគឺពេលដែលពួកគេឃើញផ្លូវខាងលើ ជាកន្លែងស្ងាត់ម៉ូតូ និងរថយន្តបើកបរចេញចូលទៅមក ហើយជាឱកាសល្អ ក៏បោះចោលតែម្តង ។

ប្រជាពលរដ្ឋធ្វើការរិះគន់ថា÷ ការបោះចោលសម្រាមអនាធិបតេយ្យបែបនេះ ពិតជាធ្វើឱ្យប៉ះ ពាល់ដល់បរិស្ថានយ៉ាងខ្លាំង បើសិនជាមានថង់ប្លាស្ទិក និងសំបកដបផ្សេងៗវាអាចបង្កភាពរាយប៉ាយពាសពេញចិញ្ចើមផ្លូវពេលខ្យល់មកអាចហើរជាក់ជាមិនខាន ។

ម្យ៉ាងវិញទៀត បើសិនជា ប្រជាពលរដ្ឋបាននាំគ្នាធ្វើបែបនេះគ្រប់ៗ គ្នា នៅក្បែរៗ ចិញ្ចើមផ្លូវ អាចនឹងប៉ះពាល់បរិស្ថាន បាត់បង់នូវសោភ័ណភាពជាដើម គ្មានសណ្តាប់ធ្នាប់ ។

ម្យ៉ាងវិញទៀតពេលភ្ញៀវទេសចរធ្វើដំណើរតាមដងផ្លូវខាងលើនេះ អាចនឹងរិះគន់ ដល់អ្នកដែលចោលសម្រាម ថាគ្មានមាយាទជាដើម ។
លើសពីនេះ បើសិនជាយកល្អ គួរតែដឹក យកទៅដាក់គរលើគ្នា រួចដុតចោល ឬដឹកយកទៅកន្លែងចាក់សម្រាមក៏បានដែរ ដើម្បីឱ្យបរិស្ថានតាម ដងផ្លូវជាតិ មើលទៅស្រស់បំព្រង ៕ ស សារ៉េត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print