វៀតណាមរកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន៤៥នាក់បន្ថែមទៀត

ចែករំលែក៖

គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺឆ្លងរបស់វៀតណាមបានប្រកាសនៅព្រឹកថ្ងៃទី៣១ខែកក្កដាថា បានរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មី បន្ថែម៤៥នាក់ទៀត ។ អ្នកដែលរកឃើញវិជ្ជមានកូវីដ-១៩ គឺភាគច្រើននៅក្នុងទីតាំងផ្តាច់ខ្លួនក្នុងទីក្រុងដាណាង ។

អ្នកឆ្លងកូវីដ-១៩ ទាំង៤៥នាក់ មានអាយុចាប់ពី ២៧ដល់៨៧ឆ្នាំ ក្នុងនោះមាន៣៣នាក់ស្ថិតនៅក្នុងមន្ទីរពេទ្យទីក្រុងដាណាង ៤នាក់ស្តិតនៅមន្ទីរពេទ្យ សួត ដាណាង ២នាក់ស្ថិតនៅមន្ទីរពេទ្យមហារីក និង៤នាក់ស្ថិតនៅសណ្ឋាគារដែលប្រើប្រាស់សម្រាប់កាត់ផ្តាច់នៅដោយឡែក។
តាមការស្រាវជ្រាវនិងតាមដានពីមជ្ឈមណ្ឌលជំងឺឆ្លងដាណាង បានយកកំហាកអ្នកដែលកាត់ផ្តាច់ដោយឡែកនៅមន្ទីរសុខាភិបាលទៅធ្វើតេស្តកាលពីថ្ងៃទី៣០ខែកក្កដា ដោយលទ្ធផលមានវិជ្ជមានដល់ទៅ៤៥នាក់ ។ នេះជាតួលេខច្រើនបំផុតមិនធ្លាប់មានក្នុងទីក្រុងដាណាង។
គិតមកដល់វេលាម៉ោង៧ព្រឹកថ្ងៃទី ៣១ខែកក្កដា វៀតណាមមានករណីឆ្លងកូវីដ-១៩សរុបដល់ទៅ៥០៩នាក់។ ជាមួយគ្នានេះក៏មានអ្នកសង្ស័យឆ្លងកូវីដ-១៩ ២៧៦នាក់ទៀតកំពុងតែតាមដាន ។ ចំនួនអ្នកឆ្លងនៅក្នុងសហគមន៍ចាប់ពីថ្ងៃទី២៥មកដល់ពេលនេះមានដល់ទៅ៩៣នាក់ ។ គិតចាប់តាំងពីម៉ោង១៨ ថ្ងៃទី ៣០ ខែកក្កដាដល់ព្រឹកម៉ោង៦ថ្ងៃទី៣១ ខែកក្កដា មានអ្នកឆ្លងថ្មី៤៥នាក់៕ ដោយ៖ធីរីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print