ខេត្ដកំពង់ឆ្នាំង៖ បទល្មើសនេសាទ ដោយប្រើកម្លាំងទូកម៉ាស៊ីនកំពុងកើត មានច្រើននៅតាមភូមិមួយចំនួននៃឃុំ អំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ ឆ្នាំង។ ប្រជាពលរដ្ឋ និងតំណាងបណ្ដាញ អ្នកនេសាទបឹងទន្លេសាបបានឱ្យដឹងថា សកម្មភាពល្មើសនេះកើតមានតាំងពី ពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០១៥ រហូត មកដល់បច្ចុប្បន្ន តែខាងសមត្ថកិច្ច ជំនាញហាក់គ្មានវិធានការ និងទប់ស្កាត់ ឡើយ ។
ក្រុមអ្នកភូមិនៃឃុំអំពិលទឹកបានឱ្យដឹង នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦ថា ការ រស់នៅរបស់អ្នកភូមិបែកចាន ភូមិ ក្អែកពង ភូមិស្ទឹងស្ងួត និងភូមិឪម៉ាល់ កំពុងរំខានដោយសំឡេងទូកម៉ាស៊ីនធ្វើ សកម្មភាពចាប់ត្រីល្មើសច្បាប់ជារៀង រាល់យប់ចាប់ពីម៉ោង៣ដល់ម៉ោងជាង ៤ទៀបភ្លឺ។ ទីតាំងប្រព្រឹត្ដបទល្មើសច្រើន ជាងគេ គឺនៅតាមបណ្ដោយដងទន្លេចាប់ ពីចំណុចព្រែកស្ទឹងស្ងួតរហូតដល់ចំណុច មុខសាលារៀននៃភូមិឪម៉ាល់ ។
ក្រុមប្រជាពលរដ្ឋទាំងនោះបានឱ្យដឹង ថា ជនល្មើសមានទាំងជនជាតិវៀតណាម ចាម និងខ្មែរភាគច្រើនចេញមកពីឃុំ កំពង់ហ្លួង ស្រុកពញាឮ ខេត្ដកណ្ដាល បានបើកទូកម៉ាស៊ីនអូសឆៃរ៉ាយ៉ាងតិច ៧គ្រឿង និងរុញជនយ៉ាងតិច២គ្រឿង ក្នុងមួយយប់ៗ ។ លោកថា ការនេសាទ ខុសច្បាប់នេះបានបង្កឱ្យដាច់មង និង សន្ទូចអ្នកភូមិគ្រប់គ្នា ដែលជាហេតុនាំឱ្យ មានផលប៉ះពាល់យ៉ាងខ្លាំងដល់ពួកគាត់ ។
ប្រភពដដែលបានបន្ថែមថា ឧបករណ៍ នេសាទគ្រប់ប្រភេទដែលប្រើកម្លាំង ម៉ាស៊ីន គឺជាបទល្មើស ។ ឆៃរ៉ា គឺជា ប្រភេទឧបករណ៍ម្យ៉ាងប្រើសាច់សំណាញ់ ដែលមានជើងសម្រុង៤ទៅ៥ម៉ែត្រ ហើយមុខកាត់ភ្ជាប់នឹងច្រវាក់ចន្លោះពី ១៥ទៅ២០ម៉ែត្រ ដើម្បីអូសដោយកម្លាំង ម៉ាស៊ីននៅក្នុងទឹកជ្រៅៗ ។ រីឯជនវិញ គឺជាឧបករណ៍ម្យ៉ាងប្រើសាច់សំណាញ់ ក្រឡាល្អិត ឬធំ ដូចគ្នានឹងឆៃរ៉ាដែរ ប៉ុន្ដែ វាជាឧបករណ៍សម្រាប់រុញមានមុខកាត់ ប្រហែល១០ម៉ែត្រ ហើយឧបករណ៍ទាំង នេះមានលទ្ធភាពចាប់ត្រីបានច្រើនរាប់ រយដងជាងការប្រើសំណាញ់ ឬសន្ទូច ដែលប្រើកម្លាំងមនុស្ស ។
ទាក់ទងបញ្ហានេះនាយខណ្ឌរដ្ឋបាល ជលផលកំពង់ឆ្នាំង លោក សោម ភិរុណ បដិសេធមិនអត្ថាធិប្បាយអ្វីឡើយ ដោយលោកប្រាប់ថា កំពុងជាប់ប្រជុំ ។
ដោយឡែក លោក ហេង ចំរើន មេឃុំអំពិលទឹកថ្លែងទទួលស្គាល់ថា បទ ល្មើសពិតជាកើតមានដូចសេចក្ដីរាយ ការណ៍របស់ពលរដ្ឋមែន ហើយលោក មិនដឹងធ្វើយ៉ាងណានោះទេ ក្រៅពីរាយ ការណ៍ទៅថ្នាក់លើជារៀងរាល់ខែ តែមិន សូវឃើញលទ្ធផល។ លោកថា កន្លង មកកម្លាំងនគរបាលមូលដ្ឋានក៏ធ្លាប់ បានចុះបង្ក្រាបដែរ តែហាក់ដូចជាគ្មាន ការរាងចាលសោះ។ បើនៅតែយ៉ាងនេះ ទៀតថ្ងៃមុខលោកមានបំណងនឹងហៅ ក្រុមអ្នកនេសាទទាំងអស់មកអប់រំណែនាំ ក្រែងថាមានប្រសិទ្ធភាពខ្លះ ៕
ដោយ៖ សហការី