សារព័ត៌មាន The observer របស់ អង់គ្លេសបានផ្សាយថា ប៉ូលិសអង់ទែ ប៉ូលបានប្រកាសរបាយការណ៍មួយបង្ហាញ ឱ្យឃើញថាកុមារជាង១ម៉ឺននាក់ដែល គ្មានសាច់ញាត្ដិភៀសខ្លួនចូលទៅកាន់ អឺរ៉ុបនាពេលកន្លងមកបានបាត់ខ្លួនអស់ ទៅហើយ ។ ក្រុមប៉ូលិសសង្ស័យថា កុមារទាំងនោះអាចធ្លាក់ចូលក្នុងដៃក្រុមជួញដូរមនុស្ស ។
អគ្គនាយកប៉ូលិសអង់ទែប៉ូលលោក Brian Donald បានប្រកាសឱ្យដឹងថា កុមាររាប់ពាន់នាក់បានបាត់ខ្លួនក្រោយ ពេលដែលបានចុះបញ្ជីនៅក្នុងតំបន់អឺរ៉ុប រួម។ ដោយឡែកនៅក្នុងប្រទេសអ៊ីតាលី មានកុមារដល់ទៅ៥ពាន់នាក់បានបាត់ ខ្លួន។ នៅក្នុងប្រទេសស៊ុយអ៊ែតក៏មាន កុមារជាង១.០០០នាក់បាត់ខ្លួនផងដែរ។ លោក Donald បញ្ជាក់ទៀតថា កុមារ ទាំងនោះអាចធ្លាក់ចូលក្នុងដៃក្រុមជួញដូរ មនុស្ស ។
ដោយឡែកតាមតួលេខរបស់អង្គការកុមារកំពាប្រានឱ្យដឹងថា មានកុមារ រហូតដល់ទៅ២៦ពាន់នាក់បានចូលដល់តំបន់អឺរ៉ុបដោយគ្មានសាច់ញាតិមក ជាមួយ ដូច្នេះការបាត់ខ្លួនរបស់កុមារ មិនមែន១ម៉ឺននាក់នោះឡើយគឺអាចច្រើន ជាងនេះទ្វេដង ។
ពាក់ព័ន្ធនឹងវិបត្ដិជនភៀសខ្លួននៅអឺរ៉ុប លោកស្រី Eva Cosse អ្នកជំនាញរបស់ អង្គការការពារសិទ្ធិមនុស្ស (Human Rights Watch) ទទួលបន្ទុកកិច្ចការ ប្រទេសក្រិកបានអះអាងថា ប្រទេសក្រិក ក៏មានភារកិច្ចទទួលខុសត្រូវមួយផ្នែក ដែរទៅលើបញ្ហាជនអន្ដោប្រវេសន៍ ក៏ ប៉ុន្ដែប្រែក្លាយប្រទេសក្រិកឱ្យទៅជាឃ្លាំង យក្សស្ដុកទុកជនអន្ដោប្រវេសន៍ពុំមែន ជាដំណោះស្រាយសមហេតុសមផល ឡើយ ។
សហភាពអឺរ៉ុបទើបព្រមានក្រិកថា ពីពេលនេះតទៅបើក្រិកពុំពង្រឹងការត្រួតពិនិត្យលំហូរជនអន្ដោប្រវេស្ដន៍នៅតាមព្រំដែនខ្លួនជាមួយតួរគីឱ្យបានម៉ត់ចត់ នោះទេសហភាពអឺរ៉ុបនឹងចាត់វិធានការត្រួតពិនិត្យព្រំដែននៅក្នុងបណ្ដាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀង Schengen សម្រាប់រយៈពេល២ឆ្នាំ ។
រដ្ឋមន្ដ្រីបែលហ្សិកមួយរូបបានបញ្ចេញ យោបល់ដោយសុំឱ្យបង្កើតជំរំដ៏ធំមហិមា មួយនៅលើទឹកដីក្រិកនិងដែលអាចទទួល ជនអន្ដោប្រវេស្ដន៍រហូតដល់៣០ម៉ឺននាក់ប៉ុន្ដែប្រទេសហុល្លង់បានទាមទារឱ្យក្រិក បញ្ជូនជាបន្ទាន់នូវជនអន្ដោប្រវេសន៍ ដែលទើបចូលមកដល់ទឹកដីក្រិកនោះឱ្យ ត្រឡប់ទៅប្រទេសតួរគីវិញដើម្បីប្ដូរ ជាមួយនឹងកិច្ចសន្យាទទួលយកជនភៀសខ្លួន២៥ម៉ឺននាក់នៅក្នុងទឹកដីអឺរ៉ុបដែល បច្ចុប្បន្នកំពុងសុំចតនៅក្នុងទឹកដីតួរគី។
សំណើនេះត្រូវបានលោកស្រី Eva Cosse អ្នកជំនាញរបស់ Human Rights Watch រិះគន់ថា តួរគីពុំអាចចាត់ទុក ជាប្រទេសមួយប្រកបដោយសុវត្ថិភាពសម្រាប់ការវិលត្រឡប់ដោយស្វ័យប្រវត្ដិ របស់ជនអន្ដោប្រវេសន៍នោះទេ ។ រីឯ ប្រទេសអឺរ៉ុបផ្សេងទៀតបានស្ដីបន្ទោសទីក្រុងអាថែនថាពុំបានធ្វើការចុះបញ្ជីនិង ប្រមែប្រមូលស្នាមក្រយៅដៃរបស់ជនអន្ដោប្រវេសន៍រាប់ពាន់នាក់ឱ្យបានត្រឹមត្រូវទេដែលទើបធ្វើដំណើរចូលទៅដល់ទឹក ដីក្រិកជារៀងរាល់ថ្ងៃ ។ គ្រាន់តែក្នុងឆ្នាំ ២០១៥ចំនួនជនអន្ដោប្រវេសន៍ចូលក្នុងទឹកដីក្រិកមានចំនួនរហូតដល់៨៥ម៉ឺន នាក់ ។
លោកស្រី |Eva Cosse អ្នកជំនាញ របស់អង្គការការពារសិទ្ធិមនុស្ស Human Rights Watch វិញបានគូសបញ្ជាក់ថា រដ្ឋាភិបាលក្រិកនៅតែពុំទាន់ចាត់វិធានការបានល្អត្រឹមត្រូវទេនៅក្នុងការទទួលជនភៀសខ្លួន ជាអាទិ៍នៅលើបញ្ហាស្ដ្រី មានផ្ទៃពោះកូនក្មេងៗដែលគ្មានអ្នកអមដំណើរឬក៏ជនពិការជាដើម។ មិនតែ ប៉ុណ្ណោះបណ្ដាជនដែលដាក់ពាក្យសុំសិទ្ធិ ជ្រកកោនក៏ជួបប្រទះនឹងបញ្ហាពិបាក ស្មុគស្មាញក្រៃលែងទៀតផង ៕
ប្រែសម្រួល៖ ម៉ែវ សាធី