សេតវិមានប្រកាសថា​ ការបោះឆ្នោតអាមេរិក នឹងត្រូវធ្វើឡើងតាមពេលកំណត់

ចែករំលែក៖

អាមេរិក៖សេតវិមានអាមេរិក និងក្រុមឃោសនាបោះឆ្នោតរបស់ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានប្រកាស នៅថ្ងៃទី​៣ខែសីហា ថា ការបោះឆ្នោតនឹងត្រូវធ្វើឡើងតាមពេលវេលា ដែលបានគ្រោងទុកគឺនៅ ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០។
ប្រធានការិយាល័យសេតវិមានលោកMark Meadows បានប្រកាសថា​ ប្រធានាធិបតី ដូណាល់ ត្រាំបង្ហាញពីក្តីបារម្ភ​ពីការបោះឆ្នោតតាមរយៈប្រៃសណីយ៍ មិនមែនពន្យាពេលបោះឆ្នោតនោះឡើយ។
លោក​Mark Meadows បញ្ជាក់នៅក្នុងកម្មវិធី“Face the Nation” របស់បណ្តាញព័ត៌មាន​CBSថា​«យើងនឹងបោះឆ្នោតនៅថ្ងៃទី ៣ខែវិច្ឆិកា ហើយប្រធានាធិបតីត្រាំ នឹងបន្តទទួលបានជ័យជម្នះ​»។
ជាមួយគ្នានេះដែរ ទីប្រឹក្សា យុទ្ធនាការឃោសនារបស់ប្រធានាធិបតី គឺលោកJason Miller បាននិយាយនៅក្នុងកម្មវិធី “Fox News Sunday” កាលពីថ្ងៃអាទិត្យកន្លងមកថា​ ប្រធានាធិបតីដូណាល់ ត្រាំ ចង់បានការបោះឆ្នោតធ្វើឡើងនៅថ្ងៃទី​៣ខែវិច្ឆិកា​។
កាលពីសប្តាហ៍កន្លងមក ប្រធានាធិបតីដូណាល់ ត្រាំ បានស្នើឲ្យពន្យាពេលបោះឆ្នោតនៅអាមេរិក ប៉ុន្តែទទួលរងការប្រតិកម្មយ៉ាងខ្លាំងពីគណបក្សប្រជាធិបតេយ្យ ។ ក្រុមអ្នក​រិះគន់លោកត្រាំ បានបញ្ជាក់ថា សកម្មភាពស្នើពន្យាពេលបោះឆ្នោត គឺដើម្បីបង្វែរទិសដៅ​ការចាប់អារម្មណ៍មកលើកការបោះឆ្នោត ជាជាង ការចាប់អារម្មណ៍ទៅលើ​​ ការបរាជ័យ​ក្នុងការដឹកនាំរបស់លោកត្រាំ​ ពិសេសគឺបញ្ហាសេដ្ឋកិច្ចជាតិ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print